(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា,លោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក ជួរ លឹមហួត និងលោក វង់ វុធ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី អនុម័តទាំងស្រុង ដោយគ្មានកែប្រែលើ «សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៨»

២៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាតិប្រមាណ៦ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៨ កើនឡើង១៥.២ភាគរយ

៣៖ ឆ្នាំ២០១៨ ចំណូលប្រជាជនកម្ពុជា សម្រាប់មនុស្សម្នាក់ៗ នឹងកើនដល់១,៥៦៨ដុល្លារអាមេរិក!

៤៖ រដ្ឋាភិបាលសម្រេចកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ វិញ

៥៖​ សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាចទណ្ឌកម្មពីបរទេស

៦៖ គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើសន្និសីទកាសែតស្តីពីការដាក់ពាក្យប្តឹងលោក លឺ ឡាយស្រេង ពីបទប្រមាថព្រះចេស្តារព្រះមហាក្ស មួលបង្កាច់គណបក្ស ព្រះកិត្តិនាម និងបរិហារកេរ្តិ៍សម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ

៧៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ រដ្ឋាភិបាលបារាំងបានយល់ព្រមឲ្យអ្នកឯកទេសមកជួយប្តូរខ្នាតផែនទីកម្ពុជា-ឡាវ

៨៖ ក្រុមបាល់ទាត់ U19 កម្ពុជា វាយបកឈ្នះ U19 មីយ៉ាន់ម៉ា ៣-២ វិញនៅនាទីចុងម៉ោង ដើម្បីមានឱកាសឡើងទៅវគ្គបន្ត

៩៖ ពាក្យថា «ដើម្បីជាតិ» ពីគ្រូបង្វឹកជនជាតិជប៉ុន ធ្វើឲ្យកីឡាករ U19 របស់កម្ពុជា ងើបចេញពីបរាជ័យ ឈានទៅរកជ័យជម្នះ!

១០៖ ផ្លូវការហើយ! គ្រូជម្រើសជាតិបណ្ដោះអាសន្ន មិនមែនលោក Ohara ទេ គឺលោក ប្រាក់ សុវណ្ណារ៉ា

១១៖ ក្រសួងការបរទេស៖ ជប៉ុននឹងបើកស្ថានកុងស៊ុលរបស់ខ្លួន នៅសៀមរាប ក្នុងខែមករា ឆ្នាំ២០១៨ខាងមុខនេះ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតអដ្ឋិធាតុអតីតស្តេចថៃ ត្រូវតម្កល់ទុកក្នុងព្រះបរមកោដ្ឋ ដើម្បីដង្ហែទៅកាន់ព្រះរាជវាំងទីក្រុងបាងកក!

២៖ មន្ត្រីទូតអាមេរិក «ទាត់ចោលព័ត៌មានថា CIA កំពុងរៀបចំផែនការធ្វើឃាត និងទម្លាក់លោក ឌូតឺតេ ពីតំណែងប្រធានាធិបតីហ្វីលីពីន»

៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិក «ទូរស័ព្ទដោយផ្ទាល់ទៅ អគ្គមេបញ្ជាការទ័ពមីយ៉ាន់ម៉ា ដើម្បីណែនាំវិធីដោះស្រាយបញ្ហាជនជាតិរ៉ូហ៊ីងយ៉ា»

៤៖ ប្រមុខការពារជាតិអាមេរិក ព្រលយមួយឃ្លា៖ «អាមេរិកមិនចង់បង្កសង្គ្រាមទេ គ្រាន់តែចង់ឲ្យឧបទ្វីបកូរ៉េ គ្មានអាវុធនុយក្លេអ៊ែរប៉ុណ្ណោះ»

៥៖ ទីបំផុត លោក ដូណាល់ ត្រាំ «យល់ព្រមឲ្យចេញផ្សាយឯកសារ ២,៨០០ច្បាប់ ស្តីពីការធ្វើឃាត អតីតប្រធានាធិបតី John F. Kennedy»

៦៖ ប្រទេសចិនអំពាវនាវឲ្យអាមេរិក «បិទទ្វារមិនឲ្យប្រធានាធិបតីកោះតៃវ៉ាន់ឆ្លងកាត់» ដើម្បីបន្តដំណើរទៅកាន់ប្រទេសដទៃទៀត!

៧៖ កងទ័ពរុស្ស៊ីរៀបចំ «សមយុទ្ធប្រើប្រាស់មីស៊ីល-នុយក្លេអ៊ែរ» និងមានការផ្លោងគ្រាប់ពិតៗទៀតផង! ៕