(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia បានចូលរូមពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី៧ នៅថ្ងែទី២៧ ដល់២៨ ខែតុលា ឆ្នាំ២០១៧ ដែលស្ថិតនៅបញ្ជរទីP004 នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង៨៖០០ល្ងាច។

លោក ឃាង សុឃីន ប្រធានផ្នែកធនធានមនុស្សប្រចាំក្រុមហ៊ុន RMA Cambodia Group លោកថ្លែងថា RMA Cambodia នឹងប្រកាសជ្រើសរើសបុគ្គលិកជាង ១០០កន្លែង ឲ្យមកបម្រើការងារ ក្នុងក្រុមហ៊ុនរបស់ខ្លួនក្នុងឆ្នាំនេះ ។លោកក៏បញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Cambodia បានផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះអ្នកមកបម្រើការងារក្នុងក្រុមហ៊ុន RMA Cambodia ដូចជា ទទួលបានប្រាក់ខែសមរម្យ ការងារធានារ៉ាប់រងអាយុជីវិត និងប្រាក់ឧបត្ថម្ភផ្សេងៗទៀត។ ក្រៅពីនេះ បុគ្គលិកទាំងអស់ នឹងទទួលបានការហ្វឹកហាត់បន្ថែមទៅការងាររបស់ខ្លួន និងឱកាសជាច្រើនទៀតផងដែរ។

បញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA Cambodia គឺជាក្រុមហ៊ុនធំមួយដែលបាននាំចូលផលិតផលម៉ាកល្បីៗជាច្រើនមកប្រទេសកម្ពុជាយើងតាំងពីឆ្នាំ១៩៩២ មកម្លេះ ។សព្វថ្ងៃនេះ ក្រុមហ៊ុនបានផ្ដល់ការងារដល់ប្រជាជនកម្ពុជាយើង ច្រើនជាង២,០០០នាក់ ហើយកំពុងតែស្វែងរកបុគ្គលិកជាច្រើននាក់បន្ថែមទៀត ឲ្យមកបំរើការក្នុងក្រុមហ៊ុនរបស់ខ្លួន។ ក្រុមហ៊ុន RMA Cambodia បាននាំចូលផ្ដាច់មុខផលិតផលជាច្រើនផ្នែករួមមាន ផ្នែកគ្រឿងយន្ដ (Ford, Jaguar Land Rover) ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម (JCB, FUSO, John Deere) ផ្នែកចំណីអាហារ (The Pizza Company, Swensen, Dairy Queen, BBQ Chicken, Costa Coffee, Krispy Kreme, BAR·B·Q Plaza) ផ្នែកសេវាកម្មជួលរថយន្ដ (AVIS) ផ្នែកផលិតផលចម្រុះ(Hako, Powerboss, Miuteman, TCM, JLG, 3M, Starke, Megger, MS Pallet) និងផ្នែកសេវាកម្មហិរញ្ញប្បទាន (RMA Financial Services) ដែលសរុបមានជាង ២៤ផលិតផល។

នេះជាលើកទី៧ហើយ ដែលពិព័រណ៍ការងារ និងផលិតភាពថ្នាក់ជាតិបានបង្កើតឡើង ដើម្បីផ្ដល់ជូនឱកាសការងារដោយសិស្សនិស្សិត ឫបេក្ខជន ដែលមានបំណងចង់ស្វែងរកការងារធ្វើ។ នៅក្នុងឆ្នាំនេះផងដែរ មានក្រុមហ៊ុនធំៗជាច្រើនមកពីស្ថាប័ននាសរុប ១០០ស្ថាប័ន ដែលកំពុងស្វែងរកបុគ្គលិកឲ្យមកបំរើការក្នុងក្រុមហ៊ុនរបស់ខ្លួន និងផ្ដល់ងឱកាសការងារជាង ២០,០០០កន្លែង នៅថ្ងៃពិព័រណ៍ការងារ និងផលិតភាពជាតិ ២០១៧នេះផងដែរ ។ដូច្នេះហើយ សូមបេក្ខជនទាំងអស់កុំភ្លេចមកចូលរួមឲ្យបានច្រើន ហើយនឹងយកមកជាមួយប្រវត្តិរូបសង្ខេបផង ដើម្បីទទួលបានការសម្ភាសការងារ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់ ទទួ