(ភ្នំពេញ)៖ ស្រាបៀរ Heineken ជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិ ដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំព្រឹត្តិការណ៍រាំរែកដ៏រំភើបអស្ចារ្យ ហើយបានត្រឡប់មកវិញម្តងទៀតហើយ ជាមួយនឹងព្រឹត្តិការណ៍មួយទៀត ដែលមានឈ្មោះថា «Afterlife: Asylum»។

«Afterlife: Asylum» ជាកម្មវិធីរំារែកដ៏ធំបំផុត ដែលមិនធ្លាប់មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។កម្មវិធីនេះ នឹងនាំមកជូនលោកអ្នក នូវបទពិសោធន៍រំារែកដ៏វិសេសវិសាល ជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធ ប្រកបដោយគុណភាពខ្ពស់ និងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការសម្តែងពិសេសដ៏អស្ចារ្យ។
ឆ្នាំនេះ កម្មវិធីនេះនឹងប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នៅថ្ងៃសៅរ៍ទី២៨ខែតុលា ចាប់ពីម៉ោង៤ល្ងាច រហូតដល់ម៉ោង១១យប់។

ក្រុម EDM Cambodia បានបង្ហើបឲ្យដឹងថា តារាល្បីប្រចាំកម្មវិធីនេះ ជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។នៅក្នុងស្នាដៃ តន្រ្តីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នា រវាងប្រភេទតន្រ្តី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។ មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម «Lucky Strike» លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនៅទីបំផុតលោកនឹងមកអញ្ជើញមករាជធានីភ្នំពេញ។ គាត់នឹងពាំនាំជូនលោកអ្នកនូវតន្រ្តីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam នៅក្នុងកម្មវិធី Afterlife:Asylum ។

នៅក្នុងការសម្តែងរួមគ្នា លើឆាកនិងមានឌីជេក្នុងតំបន់ Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំកម្ពុជា និងការសម្តែងពិសេសៗពីក្រុមរាំ និងក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ សម្រាប់រៀបចំដ៏ព្រឹត្តិការណ៍ពិសេសនេះ មានទីធ្លាខាងក្រៅ ដែលបានកែលម្អជាថ្មី មានឆាកទំហំ ២២ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់ ។សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំ ដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងព្រឹត្តិការណ៍ពិសេសផ្សេងទៀត ដែលលោកអ្នកចង់រៀបចំ។

ព្រឹត្តិការណ៍ពិសេសនេះ នឹងក្លាយជាបទពិសោធន៍ដ៏អស្ចារ្យមួយ ក្នុងការកម្សាន្តសប្បាយរីករាយ ជាមួយនឹងកម្មវិធីជប់លៀង និងតន្ត្រី។ សូមកុំខកខានរំលងឱកាសដ៏កម្រនេះ!

តម្លៃសំបុត្រ១៥ដុល្លារ នឹងទទួលបានស្រាបៀរ Heineken ១ដប ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា សូមចូលទៅកាន់ទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/
#Heineken #OpenYourWorld