(ភ្នំពេញ)៖ បានឃើញអំពីការផ្សព្វផ្សាយកម្មវិធី Time of fashion show មួយរយៈមកហើយ តែពុំទាន់បានដឹងថា តើធ្វើយ៉ាងណា ទើបអាចចូលរួម ក្នុងកម្មវិធីនេះបានមែនទេ?

នេះជាលើកទីមួយហើយ ដែលក្រុមហ៊ុននាឡិកាដៃ ដែលល្បីល្បាញផ្នែកហ្វេសសិន លើពិភពលោក ice-watch រូមនឹងដៃគូសហការដូចជា ក្រុមហ៊ុនឌីជីអ៊ីនធឺណិត ក្រុមហ៊ុន Sabay សណ្ឋាគារ Sun&Moon ដែលជាដៃគូសហការ ក្នុងការផ្ដល់ទីតាំងរៀបចំ និងមានការគាំទ្រពី Yves Rocher និង Alex buntha creative studio ក្នុងការរៀបចំកម្មវិធី ឲ្យអ្នកឆ្នៃម៉ូតកម្ពុជា បានបញ្ចេញស្នាដៃ ជាមួយផលិតផលមកពីក្រៅស្រុក។

សម្រាប់អ្នកដែលចូលចិត្តលេងខ្លួនទាន់សម័យនិងអ្នកគាំទ្រ ទៅលើភាពឆ្នៃប្រឌិតខាងផ្នែកសម្លៀកបំពាក់ ប្រាកដជាមិនគួររំលងកម្មវិធីមួយនេះទេ។

អ្នកទំាងអស់គ្នាពិតជាបានឃើញព័ត៌មានជាច្រើនពីដំណាក់ការ ក្នុងការរៀបចំកម្មវិធី តែអ្នកទាំងអស់គ្នាពុំទាន់បានដឹងថា តើធ្វើយ៉ោងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបាន? តាមការបញ្ជាក់ពីខាងក្រុមហ៊ុន ice-watch ជាអ្នកដែលរៀបចំកម្មវិធីបានអោយដឹងថា កម្មវិធីនេះមិនមានការលក់សំបុត្រនោះទេ ប៉ុន្តែសំបុត្រត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលជាអតិថិជន ice-watch និង ដៃគូរសហការ។

ចំពោះអតិថិជន ice-watch អាចទទួលសំបុត្រចូលរួមកម្មវិធីបាន ដោយគ្រាន់តែធ្វើការបង្ហាញបណ្ណ័ធានា ទៅបុគ្គលិកផ្នែកលក់នៅហាងនាឡិកាដៃice-watch នឹងទទួលបានសំបុត្រមួយសន្លឹក ប៉ុន្តែប្រសិនបើមានកាត V.I.P របស់ ice-watch វិញនឹងទទួលបានសំបុត្រពីរសន្លឹក។ ចំពោះសំបុត្រមួយផ្នែកទៀត គឺបានទៅលើសិល្បះករ និងដៃគូសហការក្នុងកម្មវិធី។

ទោះយ៉ាងណាក្ដី ចំពោះអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីអាច Follow នៅលើគេហទំព័រ Facebook របស់ ice-watch, គេហទំព័រ Facebook របស់ក្រុមហ៊ុន Digi Internet គេហទំព័រ Facebook របស់ sabay គេហទំព័រសណ្ឋាគារ SUN&MOON Urban Hotel ដើម្បីចូលរួមលេង game ឈ្នះសំបុត្រចូលរួមក្នុងកម្មវិធី។

សូមបញ្ជាក់ផងដែរថា ចំពោះអតិថិជន Ice-watch អាចទៅបើកយកសំបុត្រចូលរួមកម្មវិធីបាន ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា នៅសាខា ice-watch ផ្លូវមុន្នីវង្ស ០៧៧ ៧៥ ១០០០ និង ផ្សារសូរិយាជាន់ទីពីរទល់មុខ lotteria bugur ០៧៨ ៨៥១០០០ ឬអាចទទួលបានសំបុត្រ ដោយឈ្នះការលេងហ្គេម ពីដៃគូសហការ ដូចដែរបានរៀបរាប់ខាងលើផ្ទាល់តែម្ដង។

សូមប្រញាប់រួសរាន់ឡើងណា៎ ព្រោះចំនួនមានកំណត់!