(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា (U19) ប៉ះក្រុមភ្ញៀវ U19 មីយ៉ាន់ម៉ា នៅស្តាតអូឡាំពិកចាប់ផ្តើមហើយ ក្នុងវគ្គជម្រុះប្រចាំទ្វីបអាស៊ី AFC U19 Championship 2018។

នេះជាការប្រកួតលើកទី២ នៃក្រុមទាំងពីរក្នុងវគ្គសន្សំពិន្ទុពូល G ក្រោយពេលមីយ៉ាន់ម៉ា ទើបរកបាន ៣ពិន្ទុនៅថ្ងៃបើក ឆាក ពេលបំបាក់ U19 ហ្វីលីពីន ៦-០ មុនពេលកម្ពុជា ចាញ់ចិនត្រឹម ១-០ ចុងម៉ោងកាលពីរាត្រីថ្ងៃអង្គារ។

កម្ពុជា ប៉ះមីយ៉ាន់ម៉ា ជាគូទី២ ដែលប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពី U19 ចិន ឡើងទៅឈរនៅកំពូលតារាងនៃពូល G បណ្តោះអាសន្ន ក្រោយរកបាន៣ពិន្ទុដោយស្រួល ពេលបំបាក់ U19 ហ្វីលីពីន ៦-០ ដូចមីយ៉ាន់ម៉ាដែរនោះ៕