(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប លោកស្រីឧកញ៉ា ភាព ហៀក បានជួយជីកស្រះទឹក ក្នុងវត្តជើងឯក គិតជាទឹកប្រាក់ប្រហែល៤,៥០០ដុល្លារ ។

ការផ្តល់ថវិកា ជីកស្រះនេះ បានធ្វើឡើងក្នុងឱកាសលោកស្រី អញ្ជើញ ប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គី នៅវត្តនេះ កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧។

កន្លងមក លោកស្រី ក៏ទើបបានចូលបច្ច័យ១០ម៉ឺនដុល្លារ សម្រាប់កសាងសាលាឆាន់វត្តទួលទំពូងផងដែរ។

ការចូលរួមសាងសង់សមិទ្ធិផលនានាក្នុងវត្ត គឺដើម្បីរួមចំណែកលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនា។ ការជួយជីកស្រះនេះ នឹងជួយឲ្យវត្តមានទឹកប្រើប្រាស់គ្រប់គ្រាន់ពេលរដូវខ្សត់ភ្លៀង៕