(ភ្នំពេញ)៖ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(ហៅកាត់ថាក្រុមហ៊ុន CBL) បានរៀបចំកម្មវិធីដ៏ធំមួយ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីប្រកាសបើកនូវ Facebook Fan Page (Party and Celebration) របស់ក្រុមហ៊ុន CBL ជារួមនឹងកម្មវិធីប្រូម៉ូសិនថ្មីៗសម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ២០១៧ - ២០១៨ រាល់ការជាវស្រាបៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សំរាប់ម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ និង អ្នកណែនាំរោងការ។ 

កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងកាលពីចុងសប្តាហ៍នេះ ក្នុងគោលបំណងពង្រឹងចំណងទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មអាពាហ៍ពិពាហ៍របស់ក្រុមហ៊ុន CBL និង អតិថិជនទាំងអស់ដែលជាវស្រាបៀរគ្រប់ម៉ាកសញ្ញារបស់ក្រុមហ៊ុន CBL រួមមានស្រាបៀរ Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout សម្រាប់រៀបចំទទួលភ្ញៀវក្នុងពិធីមង្គលការ នៅទូទាំងប្រទេសកម្ពុជា។

អ្នកដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ ដេប៉ូចែកចាយ និង ភ្ញៀវកិត្តិយសជាច្រើនទៀត។ ចំពោះម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ ដែលបានជាវស្រាបៀរម៉ាកសញ្ញាណាមួយរបស់ក្រុមហ៊ុន CBL ដូចជា Heineken ABC Tiger Anchor Gold Crown និង Gold Crown Stout នឹងទទួលបានកម្មវិធីប្រូម៉ូសិនពិសេសៗនារដូវកាលអាពាហ៍ពិពាហ៍ថ្មីនេះ សំរាប់អ្នកណែនាំការក៏នឹងទទួលបានកញ្ចប់រង្វាន់លើកទឹកចិត្តដ៏ច្រើនពីក្រុមហ៊ុន CBL ផងដែរ។

បន្ទាប់ពីកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ក្រុមហ៊ុន CBL នឹងរៀបចំបន្តផ្សព្វផ្សាយកម្មវិធីនេះនៅខេត្តសំខាន់ៗផ្សេងទៀតដូចជា៖

ខេត្តព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខា ។

ខេត្តកំពង់ចាម ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារ អិល ប៊ី អិន អាស៊ាន។

ខេត្តសៀមរាប ថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០១៧ នៅសណ្ឋាគារសុខា ។
ប្រសិនបើលោកអ្នកជាម្ចាស់ហាងលក់ភេសជ្ជៈ អ្នកទទួលធ្វើម្ហូបការ ដេប៉ូចែកចាយ និង អ្នកណែនាំរោងការផ្សេងទៀត ព្រមទាំងម្ចាស់កម្មវិធីអាពាហ៍ពិពាហ៍ ចង់ជ្រាបព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400/011 333 500 ។
ពិសាដោយការទទួលខុសត្រូវ!