(ភ្នំពេញ)៖ ក្រុមហ៊ុន Electrolux ដែលជាក្រុមហ៊ុនល្បីល្បាញឈានមុខគេក្នុងពិភពលោក សម្រាប់សម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ដ៏ល្អឯកមកពីអឺរ៉ុប បានបើកសម្ពោធផលិតផលរបស់ខ្លួនជាផ្លូវការនៅកម្ពុជាក្នុងឆ្នាំ២០១៧នេះ ជាមួយនឹងគោលបំណងដ៏សំខាន់បំផុតគឺ Happiness Together។

លោក Ratharuj Manaswatcharapong ជាអ្នកចាត់ការទូទៅទីផ្សារអន្តរជាតិផែ្នកសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកប្រចាំតំបន់អាស៊ីបូព៌ា របស់ក្រុមហ៊ុន Electrolux បានថ្លែងថា «សម្រាប់ព្រឹត្តការណ៍នៃការបើកសម្ពោធផលិតផល Electrolux នៅឆ្នាំនេះនៅកម្ពុជា គឺជាព្រឹត្តការណ៍ដ៏អស្ចារ្យ បំផុតដែលបានក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ខេហ្វ័រ ដែលជាអ្នកចែកចាយសម្ភារគ្រឿងអេឡិចត្រូនិកដ៏ល្បី និងឈានមុខគេដូចជា»។ អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យរបស់ផលិតផល Electrolux ទំាងអស់។

លោក Ratharuj Manaswatcharapong ក្រៅពីផលិតផល Electrolux ដែលមានគុណភាពខ្ពស់អតិថិជនទាំងអស់នឹងទទួលបានគំនិតច្នៃប្រឌិត ដ៏អស្ចារ្យជាច្រើនជាមួយនឹងផលិតផលដែលអាចជួយឲ្យជីវិតរបស់ពួកគេមានភាពកាន់តែប្រសើរឡើងតាមរយៈកម្មវិធីពិសេសៗជាច្រើនដែលក្រុមហ៊ុនគ្រោងនឹងធ្វើសម្រាប់រយៈពេលពេញមួយឆ្នាំនេះ។ជាមួយនឹងលក្ខណៈពិសេសទាំងអស់នេះ គឺនឹងអាចធ្វើឲ្យប្រជាជនកម្ពុជាក៏ដូចជាអតិថិជន ទាំងអស់បានស្គាល់ និងមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងផលិតផលម៉ាក Electrolux។

ក្រុមហ៊ុន Electrolux នឹងធ្វើការផ្តល់ជូននូវផលិតផលសំខាន់ៗ ចំនួន៣ប្រភេទគឺទី១៖ ការផ្តល់ជូននូវរសជាតិដ៏អស្ចារ្យ (ផលិតផលសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយ) ក្រុមហ៊ុននឹងផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍ នៃការចម្អិនម្ហូបជាមួយនឹងលក្ខណៈច្នៃប្រឌិត ដ៏ពិសេសដែលអាចប្រើប្រាស់បានយ៉ាងងាយ និងមានសុវត្ថិភាពខ្ពស់នៅគេហដ្ឋាន, ទី២៖ ការថែរក្សាសម្លៀកបំពាក់ដោយផ្អែកលើកិត្តិនាម របស់ក្រុមហ៊ុន Electrolux ដ៏យូរមកហើយសម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ដែលត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងល្អផ្តាច់គេក្នុងការ ជួយថែរក្សាសម្លៀកបំពាក់ដែលលោកអ្នកស្រឡាញ់ និងចូលចិត្តបំផុតឱ្យនៅថ្មីជានិច្ច និងមិនហើរពណ៌, និងទី៣៖ ការផ្តល់ជូននូវសុខមាលភាព (ផលិតផលបន្សុទ្ធខ្យល់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនទឹកក្តៅ)-ក្រុមហ៊ុន Electrolux នឹងធ្វើការផ្តល់ ជូនអតិថិជនទាំងអស់ជាមួយ នឹងផលិតផលដែលមានសុវត្ថិភាពខ្ពស់ ក៏ដូចជាសមាជិកក្នុងគេហដ្ឋានទាំងមូលមានសុខភាពល្អ និងការរស់នៅពោរពេញដោយផាសុកភាព៕