(ភ្នំពេញ)៖ គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែតុលានេះថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី13 ចាប់ទទួលចុះឈ្មោះ ដើម្បីចូលរួមប្រកួតប្រជែងចាប់ពីថ្ងៃនេះ។

គេហទំព័រដដែលបានបន្ថែមថា នេះជាឱកាសសម្រាប់ពលរដ្ឋទូទៅ ជាពិសេស សម្រាប់យុវជន យុវតី ដែលគាំទ្រអំពើល្អ ហើយបានកសាងអំពើល្អ ដែលជាគំរូក្នុងសង្គម និងចង់ឲ្យអំពើល្អនេះ បន្តសាយភាយកាន់តែច្រើនឡើង នៅក្នុងប្រទេសជាតិ។ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី១៣ (I Am a Role Model) គឺផ្តល់ឱកាសឲ្យបេក្ខជនទាំងអស់ បានចូលរួមប្រកួតប្រជែងនូវការចែករំលែក សកម្មភាពជាស្នាដៃគំរូល្អៗទាំងនេះ។

* ចំនួនវិញ្ញាសារដែលនឹងត្រូវជ្រើសរើយកគឺមាន:
- វីដេអូ (Video) ចំនួន៣នាក់ ,
- កំណាព្យ និងអត្ថបទចំនួន២នាក់
- ចម្រៀងចំនួន៣នាក់
- គំនូរចំនួន២នាក់

* សូមដាក់ពាក្យមកកាន់ Website សម្តេចតេជោនាយករដ្ឋមន្រ្តី www.samdechhunsen.gov.kh​ សូមចូលទៅទីនោះដើម្បីបានព័ត៌មានបន្ថែម។
បេក្ខជន បេក្ខនារីទាំង១០ ដែលបានជាប់ TOP-10 នៅក្នុងការប្រកួត លើគេហទំព័រ សម្តេចតេជោ នាយករដ្ឋមន្រ្តី (www.samdechhunsen.gov.kh) គឺនឹងយកទៅបោះឆ្នោតប្រកួតលើកចុងក្រោយនៅលើ Facebook សម្តេចតេជោ ដើម្បីបោះឆ្នោតយកលេខ 1 (TOP-1)។

* លក្ខ័ណចូលរួម

1៖ ត្រូវមាន Facebook Account ប្រើឈ្មោះ និងរូបថតពិតប្រាកដ។
2៖ Like/Share-Page សម្តេចតេជោ។
3៖ ធ្លាប់បានធ្វើ ឬកំពុងបន្តធ្វើអំពើល្អក្នុងសង្គម ទោះតូចឬធំក្តី។
4៖ ជាស្នាដៃរបស់ខ្លួនពិតប្រាកដ ឬជាស្នាដៃក្រុមការងាររួមគ្នា។
5៖ មិនមែនគ្រាន់តែជាគំនិតស្រមើរស្រមៃ (គ្មានសកម្មភាពពិត)
6៖ មិនត្រូវលួចចម្លង (Copy) ស្នាដៃអ្នកដទៃ។
7៖ ជ័យលាភីដែលធ្លាប់បានជាប់លេខ1-10 (Top1-10) ក្នុងការប្រកួតពីវគ្គមុនៗមក (ពីវគ្គទី1-វគ្គទី12) គឺមិនអាចចូលរួមប្រកួតបានឡើយ។

សូម Upload វីដេអូឃ្លីប (Video Clip) , ចម្រៀង , កំណាព្យ និង រូបភាព មកកាន់គេហទំព័រសម្តេចតេជោ www.samdechhunsen.gov.kh​ដើម្បីចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ។ សូមអានការណែនាំបន្ថែមនៅ www.samdechhunsen.gov.kh​ឬទូរស័ព្វលេខ: 017-353-997, 077-568-899៕