(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម ចំនួន១,០០០ធុង ជូនសាលារាជធានីភ្នំពេញ ដើម្បីដាក់នៅតាមសួនច្បារសាធារណៈ ដែលស្ថិតនៅក្នុងតំបន់ប្រារព្ធពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ។

ធុងសំរាមទាំង១,០០០ធុង ជាធុងជ័រ មានកង់រុញ ដែលបង្កភាពងាយស្រួលក្នុងការបន្លាស់ទី។ ធុងសំរាមទាំងអស់នឹងត្រូវដាក់ពង្រាយនៅតាមសូនច្បារចំនួន១៤កន្លែង រូមមាន៖ សួនមាត់ទន្លេ សួនមុខ ព្រះបរមរាជវាំង សូនរូបសំណាក់តាក្រមង៉ុយ សូនសម្តេចហ៊ុន សែន សួនមុខវត្តបុទុមវតី សួនចន្លោះនាគបាញ់ទឹក សួនវិមានឯករាជ្យ សួនវត្តលង្ការ សួនជុំវិញវត្តភ្នំ សួនជុំវិញរង្វង់មូលកាំភ្លើងគួចកាណុង និងមុខវិទ្យាល័យវត្តភ្នំ សូនរង្វង់មូលព្រំបាយ័ន សូនមិត្តភាពកម្ពុជា-ថៃ ផ្លូវថ្មើរជើងក្រោយសណ្ឋាគារកាំបូឌីយ៉ាណា និងសួនមុខក្រសួងបរិស្ថានថ្មី។

ក្រៅពីឧបត្ថម្ភធុងសំរាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបញ្ជួនរថយន្តសម្អាតផ្លូវចំនួនពីរគ្រឿង ដើម្បីបោសសម្អាតតាមដងវិថីសំខាន់ៗ ក្នុងតំបន់រៀបចំវិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងត្រៀមអាវយឺត មួក និងភេសជ្ជៈ Joop ដើម្បីឧបត្ថម្ភកីឡាករអុំទូកទាំងអស់ផងដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ស្រាបៀរស្តោតBarrley Black Extra Stout ស្រាបៀរKudo ភេសជ្ជៈIze ទឹកផ្លែឈើJoop ភេសជ្ជៈប៉ូវកម្លាំងWurkz និងទឹកសុទ្ធកម្ពុជា៕