(ភ្នំពេញ)៖ ពិធីតាំងបង្ហាញផលិតផលគ្រឿងសម្អាងថែរក្សាសម្រស់ សេរ៉ូម ក្លារីនស៍ជំនាន់ថ្មី នឹងត្រូវរៀងចំឡើងនៅថ្ងៃទី២៤ តុលា ឆ្នាំ២០១៧ស្អែកនេះហើយ នៅផ្សារទំនើបវឌ្ឍនៈ កាពីតាល ក្នុងគោលបំណងដើម្បីផ្តល់ជូនដល់អតិថិជនទាំងអស់ ឱ្យបានដឹងពីផលិតផលជំនាន់ថ្មីមួយ គឺផលិតផល «ក្លារីនស៍ Double Serum»

នេះជាសេរ៉ូមថ្មីជំនាន់ទី៨ហើយ ដែលផ្សំពីសារធាតុធម្មជាតិចម្រាញ់ពីរុក្ខជាតិចំនួន២១មុខ និងទើបបានអភិវឌ្ឍផ្សំបន្ថែមរូបមន្តថ្មី ពីរមៀតដែលជាសារធាតុមួយមានប្រសិទ្ធភាពទ្វេដង ជួយថែរក្សាសម្រស់ដ៏ល្អឥតខ្ចោះ និងជាផលិតផលថែរក្សាសម្រស់ចំណាត់ថ្នាក់លេខមួយ និងលក់ដាច់បំផុតក្នុងពិភពលោក។

ក្នុងពិធីនេះអតិថិជន នឹងរីករាយជាមួយនឹងកម្មវិធីពិសេសៗជាច្រើន ដូចជាការផ្តល់ជូនកាដូអនុស្សាវរីយ អាហារសម្រន់ និងមានវត្តមានចូលរួមធ្វើបទបង្ហាញ ពីអ្នកជំនាញខាងថែរក្សាសម្រស់ ដោយផ្ទាល់ផងដែរ។

ពិធីតាំងបង្ហាញនេះនឹងបន្តផ្តល់ជូនអតិថិជនរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៨តុលា ឆ្នាំ២០១៧។ ប្រសិនបើអ្នកចង់បានស្បែកមុខស្រស់ស្អាត អស់កង្វល់នឹងស្បែកជ្រីវជ្រួញ និងទទួលបានស្បែក ស ស្អាត ក្មេងជាងវ័យ សូមអតិថិជនទាំងអស់ មកចូលរួមឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២៤តុលា តទៅ ចាប់ពីម៉ោង៣ ដល់ម៉ោង៥រសៀល។

សូមរួសរាន់មកកាន់ ផ្សារទំនើប វឌ្ឍនៈ កាពីតាល អគារ៦៦ ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ៖ ០២៣ ៩៦៣ ០០៥៕