(ស្ទឹងត្រែង)៖ កឋិនសាមគ្គីផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំខេត្ត និងមន្រ្តីរាជការក្នុងខេត្តស្ទឹងត្រែង ទទួលបានបច្ច័យ១៥៧,៦៩៨,០០០រៀល សម្រាប់យកទៅកសាងសមិទ្ធផលនានានៅក្នុងវត្តចំនួនពីរនៅក្នុងខេត្តស្ទឹងត្រែង។

កឋិនទានសាមគ្គីនេះធ្វើឡើងក្រោមការផ្តួចផ្តើមរបស់លោក ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងលោកស្រី និង លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងលោកស្រី ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០១៧ បានដង្ហែទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តភ្នំស្ទឹងត្រែង ស្ថិតនៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងវត្តជ័យមង្គល ហៅ(វត្តកំភុន) ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

បច្ច័យទទួលបានពីកឋិនទានសាមគ្គីនេះ ១០០.០០០.០០០រៀល ប្រគេនជូនវត្តភ្នំស្ទឹងត្រែង និងបច្ច័យ ៥៧.៦៩៨.០០០រៀល ប្រគេនជូនវត្តជ័យមង្គល ហៅ(វត្តកំភុន) ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង៕