(ភ្នំពេញ)៖ លោក លូម៉េង ប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញនៅកម្ពុជា និងលោក Bruno Menard ជាអតីត Three Stars Michellin បានបង្ហាញមុខម្ហូប ដែលច្នៃប្រឌិតដ៏អស្ចារ្យ ប្រកបដោយប្រភពនៃរសជាតិឈ្ងុយឆ្ងាញ់ ប្លែកមាត់ ការតុបតែបយ៉ាងប្រណិត នៅក្នុងកម្មវិធី «Four Hands Challenge» នៅភោជនីយដ្ឋាន Sevensea។

កម្មវិធីនេះ បានរៀបចំដោយ មេចុងភៅ Bruno Menard ដើម្បីជ្រើសរើសចុងភៅប្រចាំមានស្នាដៃល្បីប្រចាំអាស៊ី មកបង្ហាញស្នាដៃចម្អិនម្ហូប៣មុខ ជាមួយគ្រឿងផ្សំដែលសាមញ្ញបំផុត ដែលមានរសជាតិឆ្ងាញ់ពិសា នឹកស្មានមិនដល់ ដោយផ្គរផ្គងជាមួយស្រាដ៏អស្ចារ្យ Marques de Casa Concha ដែលចែកចាយដោយក្រុមហ៊ុន Celliers d' Asie ជូនភ្ញៀវចូលរួមជាតិ និងអន្ដរជាតិ ដែលបានចូលរួមក្នុងវិធីដ៏ពិសេស កាលពីចុងសប្ដាហ៍នេះ។

រសជាតិស្រាទាំងនេះ នឹងធ្វើឲ្យលោកអ្នក ពិសាអាហារកាន់តែមានរសជាតិ ឈ្ងុយឆ្ងាញ់មួយកម្រិតទៀត ជាមួយនឹងមុខម្ហូបពិសេសៗ គ្រប់ប្រភេទ គ្រប់កម្មវិធីតែម្ដង។លើសពីនេះ គឺនៅភោជនីយដ្ឋាន Sevensea (សេវិនស៊ី) ដែលជាភោជនីយដ្ឋាន អាហារសមុទ្រស្រស់ គ្រប់ប្រភេទឆ្ងាញ់ដាច់គេនៅ រាជធានីភ្នំពេញ ដែលមានលក់ អាហារពេលព្រឹក ថ្ងៃត្រង់ អាហារពេលល្ងាច ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង១០យប់ ។សម្រាប់អាហារពេលព្រឹកមាន បាយ គុយទាវ បបរ ឌីមសាំ និងមុខម្ហូបសម្រាប់អាហារថ្ងៃត្រង់ នឹងពេលល្ងាចជាច្រើនមុខទៀត​តាមតំរូវការអតិថិជន រួមមានទាំងមុខម្ហូប ពិសេស ធានាលោកអ្នកចូលចិត្ដ គឺមាន បង្កងនាគ ក្ដាមអាឡាស្កា ប៉ៅហ៊ឺ និងគ្រឿងសមុទ្រគ្រប់ប្រភេទ។

កាន់តែពិសេសនោះ ភោជនីយដ្ឋាន សេវិន ស៊ី មានបន្ទប់ ​VIP ចំនួន៧ ដែលអាចទទួលភ្ញៀវ ពី១០ទៅដល់៣៥នាក់ ជាកន្លែងដែលងាយស្រួល ក្នុងការទទួលទានអាហារជួបជុំ ជាលក្ខណៈគ្រួសារ ពិធីខួបកំណើត​ ខួបអាពាហ៍ពិពាហ៍ ជួបជុំមិត្ដភ័ក្ដិ ពិគ្រោះជំនួញ និងពិធីផ្សេងៗទៀត។ ដោយឈរលើគោលការណ៍ ច្បាស់លាស់របស់អ្នកគ្រប់គ្រង ភោជនីយដ្ឋាន សេវិន ស៊ី
រក្សាបានខ្ជាប់ខ្ជួន​​ នូវរសជាតិ អនាម័យ​ និងតម្លៃ ដែលជាការឆ្លើយតប ទៅនឹងតម្រូវការរបស់អតិថិជនយ៉ាងជោគជ័យ៕