(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត Major Cineplex បានប្រកាសភាពជាដៃគូរយៈពេល៣ឆ្នាំ ដោយផ្ដល់សិទ្ធិផ្ដាច់មុខ ឲ្យ ក្រុមហ៊ុន Smart ផ្សព្វផ្សាយម៉ាកយីហោរបស់ខ្លួន នៅតាមរោងភាពយន្ត Major Cineplex ទូទាំងប្រទេស ពិសេសអតិថិជនរបស់ Smart នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា កន្លែងទទួលសំបុត្រជាអតិភាព ការបញ្ចុះតម្លៃសំបុត្រ ទទួលបានសំបុត្រប្រចាំខែដោយឥតគិតថ្លៃ សំបុត្រចូលរួមការដាក់បញ្ចាំងពិសេសៗ និងសិទ្ធិចូលទៅបន្ទប់ VIP ជាដើម។

ភាពជាដៃគូនេះ នឹងគ្របដណ្តប់លើរោងភាពយន្ត Major ស្ថិតក្នុងផ្សារទំនើប អ៊ីអនម៉លទី១ (AEON 1) ផ្សារទំនើបសូរិយា និងអនាគតផ្សារទំនើបអ៊ីអនទី២ (AEON 2) ដែលនឹងបើកទ្វារឆាប់ៗ នៅរាជធានីភ្នំពេញ ក៏ដូចជារោងភាពយន្ត Major នៅខេត្តសៀមរាបផងដែរ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «ខណៈក្រុមហ៊ុន Smart បាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងវិស័យសិល្បៈកំសាន្ត ដោយបានរៀបចំកម្មវិធីប្រគំតន្រ្តី លំដាប់ពិភពលោក លើកកម្ពស់សិល្បករតន្រ្តីក្នុងស្រុក និងបានដាក់ចេញនូវបែបបទនៃការរស់នៅថ្មី សម្រាប់អតិថិជនរបស់យើង ដូច្នេះយើងមានក្តីរំភើបចំពោះភាពជាដៃគូនេះ ក៏ដូចជាឱកាសជាច្រើនផ្សេងទៀត ដែលនឹងផ្តល់ជាប្រយោជន៍ទៅវិញទៅមក»។

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «បន្ថែមលើភាពជាដៃគូនានារបស់យើងថ្មីៗនេះ រួមមាន៖ iflix, Jaikon TV និង Sabay ដើម្បីនាំមកនូវកម្មវិធីកម្សាន្តជូនដល់ប្រជាជនកម្ពុជាឲ្យកាន់តែសម្បូរបែប និងកាន់តែងាយស្រួល ក្នុងតម្លៃដ៏សមរម្យនោះ យើងជឿជាក់ថាសម្ព័ន្ធភាពជាមួយរោងភាពយន្ត Major នេះ នឹងនាំមកនូវភាពរីករាយ និងជម្រើសកាន់តែច្រើនថែមទៀត ដល់អតិថិជនរបស់ភាគីយើងទាំងពីរ»

ផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ឃើញថានៅក្នុងរយៈពេលពីរ ទៅបីសប្តាហ៍ខាងមុខ គឺនឹងមានការផ្ដល់ជូនពិសេសថ្មីៗជាច្រើនសម្រាប់អតិថិជន ដែលក្នុងនោះរួមមាន៖

*អតិថិជន Smart StreamOn 8 នឹងទទួលបានសំបុត្រភាពយន្តបែប 2D មួយសន្លឹកក្នុងមួយខែឥតគិតថ្លៃ ដោយអាចមកទទួលយកសំបុត្រនៅរៀងរាល់ថ្ងៃពុធ នៅរោងភាពយន្ត Major Cineplex ណាមួយក៏បាន

*អតិថិជនរបស់ SmartVIP នឹងទទួលបានការបញ្ចុះតម្លៃ ២០% សម្រាប់សំបុត្រ VIP ក៏ដូចជាសិទ្ធិប្រើប្រាស់បន្ទប់រង់ចាំ VIP របស់រោងភាពយន្ត Major Cineplex ផងដែរ

*អតិថិជន SmartVIP នឹងអាចទិញសំបុត្រកុន ក្នុងតម្លៃត្រឹមតែ១ដុល្លារប៉ុណ្ណោះ សម្រាប់ភាពយន្ត 2D ឬក្នុងតម្លៃ ២ដុល្លារ សម្រាប់ភាពយន្ត 3D នៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃពុធ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំងអស់

*រាល់អតិថិជនរបស់ Smart ទាំងអស់ នឹងមានជួរទទួលសំបុត្រជាអាទិភាព នៅរោងភាពយន្ត Major Cineplex ទាំងអស់

លោក ជី សិលា អគ្គនាយក រោងភាពយន្ត Major Cineplex បានចាត់ទុកកិច្ចសហការនេះថា ជាពេលវេលាដ៏មានមោទនភាពមួយ ហើយនឹងត្រៀមខ្លួនសហការជាមួយក្រុមហ៊ុន Smart ក្នុងការនាំយកភាពយន្តល្បីៗបំផុតមកជូនប្រជាជនកម្ពុជា ឲ្យបានទស្សនាកាន់តែច្រើន។ លោកបានបញ្ជាក់ថា៖ «យើងមានសេចក្តីរីករាយ ក្នុងការធ្វើដំណើរជាមួយនឹងក្រុមហ៊ុន Smart ដែលយើងខ្ញុំមានជំនឿចិត្តហើយជាស្រេចថា នឹងនាំមកនូវលទ្ធផលដ៏អស្ចារ្យជាច្រើន»។

លោកបន្ថែមទៀតថា៖ «យើងបានកំពុងស្វែងរកម៉ាកយីហោ ដែលពោរពេញទៅដោយភាពរីករាយ និងមានថាមពល ជាមួយនឹងស្មារតីយុវវ័យមកធ្វើការជាមួយ ហើយយើងជឿជាក់ថា ក្រុមហ៊ុន Smart មានលក្ខណៈសម្បត្តិជាច្រើន ដើម្បីសម្រេចបានជោគជ័យកាន់តែច្រើនថែមទៀត ជាមួយនឹងយើង ។តាំងពីពេលដែលយើងបានបើកដំណើរការរោងភាពយន្តដំបូង ចំនួនអតិថិជន ដែលចូលមកទទួលយកបទពិសោធន៍ល្អបំផុត ក្នុងការទស្សនាភាពយន្ត ចេះតែបន្តកើនឡើងជាលំដាប់ ហើយយើងមានទំនុកចិត្តថា ការប្រកាសពីភាពជាដៃគូនៅថ្ងៃនេះ នឹងធានាថា ទៅថ្ងៃអនាគតនឹងមានអ្នកគាំទ្រភាពយន្តកាន់តែច្រើនថែមទៀត»។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលមកកាន់ទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart នៅwww.facebook.com/SmartAxiata ឬចូលទៅកាន់ www.smart.com.kh ៕