(ភ្នំពេញ)៖ កងកម្លាំង គ្រូនគរបាល និស្សិត សិក្ខាកាម និងសិស្ស នៃបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ សូមថ្កោលទោសយ៉ាងដាច់អហង្កាទៅ នឹងសម្តីជនក្បត់ជាតិ សម រង្ស៊ី ដែលញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរាជរដ្ឋាភិបាល ដែលបានប្រកាសតាម ឃ្លីបវិដេអូមួយទៀត កាលពីថ្ងៃទី០៤ ខែមិថុនាឆ្នាំ២០១១ បានអំពាវនាវឱ្យមានការបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់កម្ពុជា។

បណ្ឌិត្យសភានគរបាលកម្ពុជា បានចាត់ទុកថា ការអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធបង្វែរកាណុង មកកាន់រដ្ឋាភិបាលកម្ពុជានេះគឺ ជាអំពើក្បត់ជាតិសុទ្ធសាធ ហើយការអំពាវនាវនេះគឺផ្សារភ្ជាប់ទៅនឹងការលើកឡើងរបស់លោក កឹម សុខា នៅទីក្រុងណូវែល រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកផងដែរ។ វាជាវិដេអូចាស់ប៉ុន្តែវាគឺបានផ្សារភ្ជាប់មកដល់បច្ចុប្បន្ន ដែលសកម្មភាពនេះបានឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់ ពីសារជាតិនៃក្រុមជនក្បត់ជាតិ តែងតែលោភលន់អំណាច មិនគិតដល់ភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងផលប្រយោជន៏សង្គមជាតិឡើយ។

កងកម្លាំងនរគបាល បណ្ឌិត្យសភានគរបាលកម្ពុជា មិនអាចបែរកាណុងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់បាននោះទេ មានតែបែរកាណុងត្រៀមកម្ទេចពួកក្បត់ជាតិ ដែលហ៊ានឃុបឃិតជា​មួយបរទេស មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា។

«ក្នុងនាម បណ្ឌិត្យសភានគរបាលកម្ពុជា គាំទ្រពេញទំហឹងដល់ចំណាត់ការរាជរដ្ឋាភិបាល ដែលកំចាត់ពួកក្បត់ជាតិ បំផ្លាញសន្តិភាពនៅកម្ពុជា»៕