(ភ្នំពេញ)៖ DHA Siamwalla Ltd., ជាក្រុមហ៊ុនផលិតសម្ភារៈសិក្សា និងការិយាល័យ មានគុណភាពខ្ពស់ អាយុកាលជាងមួយសតវត្សរ៍មកហើយ ត្រូវបានបង្កើតឡើងនៅទីក្រុងបាងកក ប្រទេសថៃ​ តាំងពីឆ្នាំ១៩០៧មកម្ល៉េះ កំពុងពង្រីកវិសាលភាព និងសក្តានុពលរបស់ខ្លួន មកកាន់ប្រទេសកម្ពុជា ដោយនៅថ្ងៃទី២១តុលា បានប្រារព្ធពិធីជប់លៀងថ្លែងអំណរគុណអតិថិជន មានអ្នកចែកចាយ និងលក់រាយចូល រួមប្រមាណជាង២៥០នាក់ រួមមាន លោក ស៊ុន ប៊ុនទ្រី នាយកគ្រប់គ្រងនៃក្រុមហ៊ុន ទី ស៊ាង អ៊ីមផត អិចផត ជាក្រុមហ៊ុនចែកចាយតែមួយគត់ ប្រចាំនៅកម្ពុជារបស់ DHAS ក៏មានវត្តមានជាភ្ញៀវកតិ្តយសនៅ ក្នុងពិធីនេះដែរ។

ក្រុមហ៊ុននេះមានផលិត និងចែកចាយ សម្ភារៈការិយាល័យដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទរួមទាំងសឺមីក្រូណូ និងប្រអប់ទុកឯកសារហ្វូលឌ័រ(Folder) សៀវភៅសរសេរ និងផលិតផលគូល័រផាត់ពណ៌ ក្រោមស្លាកសញ្ញាច្រើនជាង១៥ប្រភេទ ដែលស្លាកសញ្ញានិមួយៗ មានកេរ្តិ៍ឈ្មោះល្បីខាងគុណភាព នឹងទទួលបានការពេញនិយម ក្នុងការប្រើប្រាស់យ៉ាងច្រើន ទាំងសុវត្ថិភាពនិងចំណូលចិត្តនៃការរចនាម៉ូដ។ DHAS ជាក្រុមហ៊ុនដំបូងគេនៅអាស៊ី ដែលមានផលិតគ្រឿងលោហៈដោយផ្ទាល់ខ្លួន និងម៉ាស៊ីនផលិតហ្វីលប្លាស្ទិក (Plastic film extrusion) សម្រាប់ផលិតវត្ថុជាខ្សែចង្វាក់ផលិតកម្ម នាំទៅដល់ការផលិតនូវផលិតផល បែប Polypropylene ដែលនាំមកនូវការកាត់បន្ថយលើការចំណាយ និងបង្កើនសុវត្ថិភាពដល់ ផ្នែកសុខភាព របស់អតិថិជនកាន់តែច្រើនឡើង ព្រមទាំងចូលរួមក្នុងការថែរក្សាបរិស្ថានផងដែរ។

ផលិតផលរបស់ក្រុមហ៊ុន DHAS បាននឹងកំពុងលក់នៅទូទាំងប្រទេសកម្ពុជា អស់រយៈពេលជាងមួយទសវត្សមកហើយ។ ក្នុងពិធីជប់លៀងថ្លែងអំណរគុណអតិថិជន ដែលរៀបចំទ្បើងដោយ ក្រុមហ៊ុនកាលពីពេលថ្មីៗនេះ នៅសណ្ឋាគារសូហ្វីតែលភោគីត្រាភ្នំពេញ លោក Suharit Siamwalla នាយកគ្រប់គ្រង ក្រុមហ៊ុន DHAS បានថ្លែងថា «ប្រទេសកម្ពុជា ជាទីផ្សារដ៏សំខាន់មួយ ហើយយើងមានគម្រោងណែនាំនូវផលិតផល ដ៏អស្ចារ្យ និងមានគុណភាព ខ្ពស់បន្ថែមទៀតនៅទីនេះ ស្របពេលដែលប្រជាជនកម្ពុជា បានទទួលស្គាល់ និងពេញចិត្តជាមួយនិងគុណភាពល្អ របស់ផលិតផលនៃយើង រួចជាស្រេចទៅហើយនោះ»

លោក Suharit Siamwalla បានថ្លែងបន្តទៀតថា «ដើម្បីធ្វើដំណើរឆ្ពោះទៅមុខ DHAS មកទីនេះមិនត្រឹមតែណែនាំផលិតផលថ្មីៗប៉ុណ្ណោះទេ តែថែមទាំងដើម្បីពង្រឹងទំនាក់ទំនងរវាងអតិថិជនក្នុងស្រុក និង DHAS ព្រមទាំងជម្រាបជូនអ្នកទាំងអស់គ្នាឲ្យដឹង ពីអ្វីដែលយើងកំពុងធ្វើ ហើយសំខាន់បំផុតគឺដើម្បីចាប់ផ្តើមធ្វើដំណើររួមគ្នា ពង្រីកវិសាលភាពនូវទំនុកចិត្តរបស់អតិថិជនកម្ពុជា ក្នុងការជ្រើសរើសផលិតផល ដែលមានគុណភាព ។លើសពីការចាប់ឆ្នោតផ្សងសំណាង និងការផ្តល់លិខិតសរសើរ ក្រុមហ៊ុនក៏មានការ ផ្តល់ជូននូវ កម្មពិសេសៗជាច្រើនទៀត ដែលញាំងឲ្យកម្មវិធីនារាត្រីថ្ងៃនោះ កាន់តែធ្វើឱ្យអ្នកគាំទ្រទទួល បាននូវភាពរីករាយ និងរំភើប សម្រាប់ការបញ្ជាទិញភ្លាមៗនៅនឹងកន្លែង»

លោកបន្ថែមថា ជាការពិតណាស់ទាំងគុណភាព ទាំងភាពច្នៃប្រឌិតនៃការរចនា ភាពធន់ ការគិតពីសុវត្ថិភាព ហើយអ្វីដែលសំខាន់បំផុតនោះគឺមិនប៉ះពាល់ដល់បរិស្ថាន ដែលទាំងនេះ ជាស្លាកសញ្ញាសម្គាល់នៃ អ្នកឈ្នះពិតប្រាកដ ។ដូច្នេះយើងមិនចាំបាច់ឆ្ងល់ថាហេតុអ្វីបានជា DHAS នៅតែជាក្រុមហ៊ុននាំមុខគេនិងជាអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ ដែលមានឈ្មោះល្បី ផ្នែកសម្ភារៈសិក្សា និងការិយាល័យនោះទ្បើយ៕