(ត្បូងឃ្មុំ)៖ ​លោក ប៉ែន កុសល្យ អភិបាលរងខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យ​អ្នកវិនិយោគ​ហុងកុង ពិភាក្សាការងារ​ដើម្បី​សិក្សាអំពីវិនិយោគដាំដំឡូងមី នៅខេត្តត្បូងឃ្មុំ។

​លោក ម៉ៃ ឃើល នាយកក្រុមហ៊ុន​គម្រោងវិនិយោគ វិស័យកសិកម្មនៅកម្ពុជា បានបញ្ជាក់ថា តម្រូវការក្រុមហ៊ុនរបស់គាត់ ១៤លានតោនក្នុងមួយឆ្នាំ។​ បន្ថែមពីនេះក្រុមហ៊ុន បានពិភាក្សាពីកិច្ចការ សហការជាមួយកសិករដាំដំឡូងមី និងបង្កើតរោងចក្រ​ដើម្បីនាំចេញក្រៅប្រទេស និងចូលរួមលើកស្ទួយសេដ្ឋកិច្ចប្រជាជនកម្ពុជា ធ្វើទូទាំងប្រទេសកម្ពុជា និងមានមន្ទីរពិសោធន៏បង្កើនផលិតផលដំឡូងមីពី២០ ទៅ៤០តោនក្នុងហិចតា។

កិច្ចប្រជុំក៏បានបង្ហាញពី ការរកទីតាំងសមរម្យ​ ផ្ទៃដី២០ហិចតា ការដឹកជញ្ជូនងាយស្រួល អាចប្រមូលដំឡូងពីកសិករងាយស្រួលតំលៃដឹកថោក ៤០-៥០គមជុំវិញរោងចក្រ កាត់បន្ថយការចំណាយដឹកជញ្ជូនរបស់កសិករ ហើយចង់បានទីតាំងមាន អគ្គីសនី និងប្រភពទឹក។

​តាមការអង្កេត និងទទួលបានតាមរបាយការណ៍របស់ខេត្ត មាន៤ទីតាំង អាចផ្គត់ផ្គង់ដំឡូងបានពី៤០ម៉ីនតោនឡើងទៅក្នុងមួយឆ្នាំ​៕