(ភ្នំពេញ)៖ នៅក្នុងប្រទេសកម្ពុជា ម្ចាស់អាជីវកម្មមួយចំនួនធំ ដែលមានទ្រព្យសម្បត្តិដ៏ច្រើន និង អ្នកវិនិយោគមួយចំនួនផងដែរ បានបង្កើតនូវទ្រព្យរបស់ពួកគេ ដោយការធ្វើការវិនិយោគ ទៅលើអចលនទ្រព្យ និងធ្វើជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ហើយពួកគាត់មួយចំនួនបានប្រែក្លាយទៅជាអ្នកអភិវឌ្ឍន៍ ប៉ុន្តែពួកគាត់ទាំងនោះ ចាប់ផ្តើមដោយធ្វើការវិនិយោគលើអចលនទ្រព្យជាលក្ខណៈទម្លាប់នៃការចូលចិត្ត ហើយក៏ជាយុទ្ធសាស្រ្ត នៃការវិនិយោគរយៈពេលវែងរបស់ពួកគាត់ដែរ ។

ក្នុងនាមជាបុគ្គលម្នាក់ អ្នកអាចចាប់ផ្តើមវិនិយោគ​នៅក្នុងអចលនទ្រព្យពីតូចទៅ ដោយសន្សំពីប្រាក់ចំណូលប្រចាំខែរបស់អ្នក និង យកមួយផ្នែក នៃចំណូលទាំងនោះ ដើម្បីទៅវិនិយោគនៅលើដីតូចមួយឬផ្ទះមួយសម្រាប់ទទួលបានចំណូលលើការជួល ប៉ុន្តែត្រូវទិញអចលនទ្រព្យទាំងឡាយណា ដែលអាចផ្តល់នូវកំណើនមូលធននិងចំណូលត្រលប់មកវិញលើការវិនិយោគ( ROI) ។

អចលនទ្រព្យមួយចំនួនអាចទទួលបានកំណើនមូលធនច្រើនជាង ៨% ក្នុងមួយឆ្នាំ ហើយអចលនទ្រព្យមួយចំនួនទៀត អាចទទួលបានកំណើន មូលធនច្រើនជាងទ្វេដង។ មុននឹងទិញអចលនទ្រព្យដែលល្អត្រឹមត្រូវ អ្នកត្រូវមកជួបជាមួយក្រុមហ៊ុន ដែលស្របច្បាប់និងគួរឱ្យទុកចិត្ត ដោយមាន អាជ្ញាប័ណ្ណជាមួយក្រសួង៤ផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា និង ជាក្រុមហ៊ុនដែលទទួលបានការកត់សំគាល់ល្អក្នុងការជួយដល់អតិថិជន។

អ្នកស្រី ហ្គ្រែស រចនី ហ្វង់ ជានាយកប្រតិបត្តិនៃក្រុមហ៊ុន CENTURY 21 Cambodia ដែលជាក្រុមហ៊ុនផ្លូវការមួយក្នុងប្រទេសទី៧៥ សម្រាប់ ក្រុមហ៊ុន CENTURY 21 Real Estate ហើយក៏ជាក្រុមហ៊ុនអចលនទ្រព្យដែលធំជាងគេ និងមានការទទួលស្គាល់ច្រើនជាងគេ នៅទូទាំងពិភពលោកផងដែរ បានថ្លែងថា បច្ចុប្បន្នយើងមានក្រុមហ៊ុនសរុបចំនួន ៧៩ប្រទេសនៅទូទាំងពិភពលោក។ អ្នកស្រីនឹងធ្វើការចែករំលែកអំពីឱកាសលើវិស័យអចលនទ្រព្យនេះ។

សូមបញ្ជាក់ថា CENTURY 21 Cambodia នឹងរៀបចំកិច្ចពិភាក្សាអចលនទ្រព្យ ដោយឥតគិតថ្លៃ ដើម្បីរកមើលឱកាសរកស៊ីអចលនទ្រព្យនៅ ២៣ ខេត្ត-ក្រុងនៅប្រទេសកម្ពុជានាថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧៕