(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តព្រះវិហារ បានដង្ហែអង្គឋិនទៀនសាមគ្គីមួយ ដើម្បីប្រមូលបច្ចយ័ប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីម៉ា វត្តសំវះរះសិលា ហៅវត្តបាក់កាំ ស្ថិតក្នុងភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា បុណ្យកឋិនទៀនសាមគ្គីនេះ គឺមានការផ្តួចផ្តើមឯកភាពគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្តរួមជាមួយមន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ស្រុក ក្រុង ក្នុងនយ័ប្រមូលបច្ច័យ យកមកប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា និងមួយផ្នែកទៀតទុកសំរាប់ដោះស្រាយ ការខ្វះខាតក្នុងការសាងសង់ព្រះវិហារនេះ។

លោកអភិបាលខេត្ត បានថ្លែងទៀតថា ដោយសារប្រទេសមានសុខសន្តិភាព បានធ្វើអោយប្រជាពលរដ្ឋយើង មានឱកាសប្រកបរបរចិញ្ចឹមជីវិតផ្សេងៗ បានដោយមានភាពងាយស្រួល ក្រៅពីនោះយើងអាចធ្វើបុណ្យទៀន ធ្វើពិធីផ្សេងៗជួបជុំគ្នាដោយក្តីសប្បាយរីករាយ។ ដែលចំណុចនេះ គឺផ្តើមចេញពីការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដូច្នេះលោកសូមអំពាវនាវ ឲ្យបងប្អូនប្រជាពលរដ្ឋត្រូវរួមគ្នាគាំទ្ររាជរដ្ឋាភិបាល ដើម្បីឲ្យសន្តិភាពស្ថិត នៅបានគង់វង្សយូរអង្វែង តទៅទៀត៕

ក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត អ៊ុន ចាន់ដា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវអប់រំកូនចៅងោយជៀសឆ្ងាយ ពីគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ងាយបានគ្រប់ៗគ្នា។ សូមបញ្ជាក់ថា បច្ច័យដែលប្រមូលបានពីអង្គកឋិនទានសាមគ្គី គឺមានចំនួន៣៣លាន៤៦ម៉ឺនរៀល៕