(ពោធិ៍សាត់)៖ បុរសវ័យ៥៦ឆ្នាំម្នាក់ រស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្ពពោធិ៍សាត់ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅខាងក្រោយផ្ទះ ដោយសារតែប៉ះទង្គិចនឹងវិបត្តិផ្លូវចិត្តខ្លាំងពេក។ នេះបើតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលចំរើនផល។

របាយការណ៍ដដែល បានបញ្ជាក់ថា ហេតុការណ៍ធ្វើអត្តឃាតនេះ កើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ហើយបុរសដែលស្លាប់នោះមានឈ្មោះ សុក សុមាលី អាយុ៥៦ឆ្នាំ រស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់។

ក្រោយពីធ្វើកោសលវិច័យរួចហើយ កម្លាំងនគរបាលប៉ុស្តិ៍ចំរើនផល បានប្រគល់សពជូនសាច់ញាត់ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕