(ភ្នំពេញ)​៖ នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន និងលោកស្រី អាយនី្ន សុន អាន ព្រមទាំងបុត្រា បុត្រី ធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរវេរ ព្រមទាំងសហការី អាចារ្យគណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទ មកពីទីក្រុងភ្នំពេញ បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទួលសុវណ្ណារាម (វត្តទួលសង្កែ) ស្ថិតនៅខណ្ឌឬស្សីកែវ។

សម្រាប់កម្មវិធីបុណ្យនេះ រួមមានកម្មវិធីដូចតទៅ៖ នៅល្ងាចថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០១៧នេះ វេលាម៉ោង៣៖០០នាទីរសៀល ជួបជុំសាមីដើមទានប្រធានដើម្បីបុណ្យ និងពុទ្ធបរិស័ទជីតឆ្ងាយនៅវត្តទួលសុវណ្ណារាម វេលាម៉ោង៤៖០០នាទី ធ្វើបទមនស្សការព្រះរតនត្រ័យសមាទានសីល និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងព្រះធម្មទេសនា៕