(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក ជូរ លឹមហួត, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ ទីបំផុត ! សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការ បែងចែកអាសនៈពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល

២៖ អាជ្ញាធរមីនអំពាវនាវដ៏ទទូចឲ្យអាមេរិក មានវិចារណញ្ញាណប្រកបដោយមនុស្សធម៌ សហការគ្នាបោសសម្អាត និងបំផ្លាញគ្រាប់បែកគីមីចោល នៅខេត្តស្វាយរៀង និងទីតាំងផ្សេងទៀត

៣៖ អាជ្ញាធរមីនកម្ពុជា៖ ការលើកឡើងរបស់ស្ថានទូតអាមេរិក ផ្តល់ជំនួយដោះមីនដល់កម្ពុជា១៣១លានដុល្លារ គឺជារឿងគួរឲ្យខ្មាសអៀនបំផុត និយាយតែខ្លួនឯង គ្មានឯកសារច្បាស់លាស់

៤៖ ពលរដ្ឋរងគ្រោះដោយឥទ្ធិពលគ្រាប់បែកគីមីអាមេរិកកើនឡើងដល់ ៣២នាក់, លោក ម៉ម ប៊ុនហេង ចោទសួរតើនរណាទទួលខុសត្រូវលើការរងគ្រោះដ៏សែនខ្លោចផ្សារនេះ?

៥៖ តុលាការ​កំពូល នឹង​បើក​សវនាការ​បណ្តឹង​សាទុក្ខ​របស់​ក្រុម​មេធាវី​លោក​ កឹម​ សុខា​ ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន នៅថ្ងៃ​ទី​៣១ ខែ​តុលា​ ​

៦៖ CNRP មិនទាន់ចាត់តាំង​មេធាវី ដើម្បីរៀបចំឯកសារឆ្លើយតបនឹងតុលាការកំពូលនៅឡើយ ខណៈសេចក្តីស្នើច្បាប់ពាក់ព័ន្ធនឹងការរំលាយបក្ស ឆ្លងផុតព្រឹទ្ធសភា

៧៖ លិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា

៨៖ លទ្ធផលក្បត់ជាតិ៖ ជនក្បត់ជាតិ និងគូកន ត្រូវជាប់ទោសតាមច្បាប់ បក្សបីប្រឈមមុខនឹងការរំលាយ

៩៖ រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៧ ក្រោមប្រធាបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» នៅខេត្តកែប

* ព័ត៌មានអន្តរជាតិ (World News)

១៖ លោក ឌូតឺតេ អះអាងថា «ច្បាប់អាជ្ញាសឹកនៅខេត្តមីនដាណាវ នៅតែស្ថិតជាធរមាន» ទោះបីទីក្រុង Marawi ត្រូវបានរំដោះ!

២៖ នាយករដ្ឋមន្ត្រីសិង្ហបុរី៖ «ខ្ញុំត្រៀមខ្លួនចុះចេញពីតំណែង បើសិនជាមានអ្នកអាចបន្តវេនពីខ្ញុំ ក្នុងការដឹកនាំគណៈរដ្ឋមន្ត្រី»

៣៖ ព្រះចៅអធិរាជជប៉ុន Akihito គ្រោងនឹងដាក់រាជ្យនៅខែចុងខែមីនា ឆ្នាំ២០១៩!

៤៖ ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងប្រឈមមុខនឹង​កម្មវិធីកសាង រ៉េអាក់ទ័រនុយក្លេអ៊ែរ ដ៏ចម្រូងចម្រាស!

៥៖ ទីបំផុតព្រឹទ្ធសភាអាមេរិក «អនុម័តកញ្ចប់ថវិកាជាតិឆ្នាំ២០១៨ ចំនួន ៤ពាន់ពាន់លានដុល្លារ និងត្រៀមធ្វើកំណែទម្រង់ពន្ធដារ ដើម្បីបន្ថែមការចំណាយលើកងទ័ព»

៦៖ ការស្ទង់មតិថ្មី៖ ប្រជាជនហ្វីលីពីនភាគច្រើន «ពេញចិត្តជាខ្លាំង​ចំពោះ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ» ក្នុងការដឹកនាំប្រទេស!

៧៖ កូរ៉េខាងជើង «ថ្កោលទោសកម្រិតធ្ងន់លើអាមេរិក ដែលកំពុងរៀបចំផែនការ​វាយប្រហារ និងធ្វើឃាតលោក គីម ជុងអ៊ុន» ៕