(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់តំណែងថ្មី អភិបាល និងអភិបាលរងខេត្តបាត់ដំបង ដែលបានរៀបចំធ្វើឡើងនៅសាលមហោស្រពស្ទឹងសង្កែ ក្រុងបាត់ដំបង។

ពិធីនេះ ប្រកាសចូលកាន់តំណែងខាងលើនេះ ដោយមានការចូលរួមពីលោកអភិបាលខេត្តពោធិ៍សាត់, បន្ទាយមានជ័យ, ប៉ៃលិន, ត្បូងឃ្មុំ និងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ជាច្រើនរូបទៀតផងដែរ។

សូមជម្រាបថា លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងថ្មី ត្រូវចូលកាន់តំណែងជំនួសលោក ច័ន្ទ សុផល អភិបាលខេត្តចាស់ ត្រូវបានចូលនិវតន៍ និងលោក អ៊ុយ សុធាវី អភិបាលរងខេត្ដ ផ្លាស់មកពីខេត្តត្បូងឃ្មុំ ត្រូវចូលមកកាន់តំណែង និងតែងតាំងលោក សឿម ប៊ុនរិទ្ធិ ពីនាយករដ្ឋបាលសាលាខេត្ត ទៅជាអភិបាលរងខេត្តបាត់ដំបងវិញផងដែរ៕