(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក សៀ សៀកឡេង, កញ្ញា សំ ស្រីនីត, លោក អាន គន្ធធារ៉ា, កញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ មេទ័ពកំពូលៗកម្ពុជា ចេញប្រតិកម្មថា កងទ័ពកម្ពុជាទាំងអស់ គ្មានហេតុផល ទៅបះបោរក្បត់ជាតិឡើយ មានតែកំចាត់ជនក្បត់ជាតិដូចជា សម រង្ស៊ី ទៅវិញទេ

២៖ ប្រមុខដឹកនាំក្រសួងទេសចរណ៍៖ បើមិនកម្ចាត់ជនក្បត់ជាតិនៅពេលនេះទេ សង្គ្រាមនឹងកើតឡើងពេញផ្ទៃប្រទេសជាមិនខាន ត្រូវតែប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

៣៖ សេចក្តីស្នើច្បាប់៤ ពាក់ព័ន្ធនឹងការបែងចែកអាសនៈ ពេលរំលាយគណបក្សនយោបាយក្នុងរដ្ឋសភា នឹងត្រូវព្រឹទ្ធសភា ពិនិត្យ និងសម្រេចនៅព្រឹកស្អែក

៤៖ ក្រសួងការងារ ប្រាប់ដល់ម្ចាស់រោងចក្រ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាករយៈពេល៣ថ្ងៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខ

៥៖ នី មុន្នីនាថ មិន​ញញើតនឹងពាក្យបណ្ដឹង ប្ដឹង​ទាមទារ​ប្រាក់ ១២ម៉ឺនដុល្លារ ពី​អតីត​គូដណ្ដឹង បើ​ធ្ងន់ធ្ងរ​នាង​នឹង​ប្ដឹង​បកវិញ!

៦៖ លិខិតចៅចាក់ស្មុគ៖ ប្រជារាស្ត្រខ្មែរជាម៉ែឪកម្ពុជា មិនមែនទូតអាមេរិក ឬអឺរ៉ុបឡើយ

៧៖ ក្រសួងចំនួន៣ ប្រកាសដាក់ឱ្យអនុវត្តរបបថែទាំសុខភាព សម្រាប់កម្មករ-និយោជិត ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ

* ព័ត៌មានអន្តរជាតិ (World News)

១៖ សហរដ្ឋអាមេរិក៖ «មេបញ្ជាការយោធាមីយ៉ាន់ម៉ា គឺជាអ្នកទទួលខុសត្រូវ ចំពោះវិបត្តិ​ជនជាតិរ៉ូហ៊ីងយ៉ា» ហើយអាមេរិក នឹងមិនឈរស្ងៀមទៀតឡើយ!

២៖ កូរ៉េខាងជើង បង្កើតកងទ័ព Hacker ជួយរកលុយឱ្យលោក គីម ជុងអ៊ុន បានយ៉ាងដូចម្ដេច?​

៣៖ កាសែតបារាំង៖ «ខ្មោច ហ្គាដាហ្វី កំពុងតាមលងបន្លាច អតីតប្រធានាធិបតីបារាំង សាកូហ្ស៊ី»

៤៖ ស្វែងយល់៖ ជីវប្រវត្តិលោក Sebastian Kurz ដែលក្លាយជាមេដឹកនាំវ័យក្មេងជាងគេលើពិភពលោក បន្ទាប់ពីជាប់ឆ្នោតជាអធិការបតីអូទ្រីស

៥៖ កូរ៉េខាងជើងថ្លែងសារ «ថ្កោលទោសកម្រិតធ្ងន់បំផុត ចំពោះសមយុទ្ធយោធាជើងទឹក​អាមេរិក-កូរ៉េខាងត្បូង ដ៏ធំមិនធ្លាប់មាន»

៦៖ ទីលានសម្រាប់ប្រារព្ធ «ព្រះរាជពិធីថ្វាយព្រះភ្លើងអតីតស្តេចថៃ» បញ្ចប់ការសាងសង់ ១០០% ហើយ!

៧៖ អ្នកជំនាញអាមេរិកទម្លាយរឿងរសើប៖ «ប្រទេសចិនហ្នឹងហើយ ដែលលួច​ជួយកូរ៉េខាងជើង ក្នុងការផលិតមីស៊ីល និងបរិក្ខាយោធាទំនើបៗ»

៨៖សហរដ្ឋអាមេរិក «កោតសរសើរឥណ្ឌា ដែលហ៊ានព្រមានចិន» និងចង់​ពង្រឹងទំនាក់ទំនងឲ្យស៊ីជម្រៅ! ៕