(ភ្នំពេញ)៖ ៖ ក្រុមហ៊ុន Dell EMC នាថ្មីៗនេះ បានប្រកាសសម្ពោធ server3 ជំនាន់ថ្មីរបស់ខ្លួនឈ្មោះ Dell EMC PowerEdge server portfolio ដែលលក់ដាច់បំផុតនៅលើពិភពលោក។ វាទទួលបានពានរង្វាន់លើគំនិតច្នៃប្រឌិតក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រងថ្មី ជំនាន់ទី១៤ ជាមួយនឹងការបង្កើតប្រព័ន្ធប្រតិបត្តិការ លើបរិមាណ និងទំហំការងារ ហើយក៏មានសុវត្ថិភាពផងដែរ សម្រាប់ប្រើជា traditional និង cloud-native applications ដែលត្រូវបានបង្កើតឡើងដើម្បីប្រើជាមួយ Intel® Xeon® Scalable processors ជំនាន់ថ្មីជួយឲ្យអ្នកប្រើប្រាស់ប្រើនូវការផ្លាស់ប្តូរប្រព័ន្ធបច្ចេកវិទ្យាថ្មីគ្រប់ប្រភេទបានងាយស្រួលជាងមុនក្នុងការបង្កើតគម្រោងជំនួញថ្មីៗ។

លោក Anothai Wettayakorn អនុប្រធានក្រុមហ៊ុន Dell EMC ប្រចាំតំបន់ឥណ្ឌូចិន បានថ្លែងថា «Dell EMC PowerEdge server ជំនាន់ទី 14 ដែលជា server portfolio បានអភិវឌ្ឍខ្លួនឲ្យក្លាយជា server ដែលលក់ដាច់បំផុតនៅលើពិភពលោកជាមួយនឹងការរចនាធ្វើឲ្យរចនាសម្ពន្ធប្រព័ន្ធបច្ចេកវិទ្យាថ្មីមានល្បឿនកាន់តែលឿន ជួយទៅដល់អ្នកប្រើប្រាស់ អាចទាញយកសក្តានុពលពាណិជ្ជកម្មក្នុងសម័យឌីជីថលបានយ៉ាងងាយស្រួល។

ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្មទំាងមូលរបស់ Dell EMC PowerEdge servers ជួយសម្រួលដល់អ្នកប្រើប្រាស់ដូចជា៖
•  បន្ថែមល្បឿនប្រព័ន្ធដំណើរការរបស់ប្រព័ន្ធទិន្នន័យ (database)
•  ដំណើរការលឿនជាងមុន រាល់ពេលផ្ទេរទិន្នន័យ ឬប្រតិបត្តិការផ្សេងៗ
•  ជួយឲ្យប្រព័ន្ធផ្ទុកទិន្នន័យ (Storage) ដំណើរការកាន់តែលឿនជាងមុន

ប្រព័ន្ធគ្រប់គ្រង Open Manage Enterprise ថ្មីមានថាមពលខ្លាំងជាងមុនអាចជួយដល់អ្នកប្រើប្រាស់ដូចជា៖
•  ងាយស្រួលគ្រប់គ្រង server lifecycle
•  PowerEdge server issue resolution មានល្បឿនលឿនជាងមុន 90 ភាគរយ

Robust cyber-resilient architecture ជួយដល់អ្នកប្រើប្រាស់ក្នុងការការពារ ការកំណត់ ការទាញយកទិន្នន័យមកវិញ និងបញ្ឈប់ PowerEdge servers តាមរយៈ៖
•  ការ boot ប្រព័ន្ធដំណើរការដោយមានសុវត្ថិភាព និងជឿទុកចិត្ត
•  ប្រព័ន្ធដំណើរការបញ្ឈប់ទិន្នន័យណាដែលគ្មានការអនុញ្ញាត
•  ប្រព័ន្ធដំណើរការលុបចោលទិន្នន័យណាដែលគ្មានការអនុញ្ញាត

តាមរយៈ Dell EMC PowerEdge server ជំនាន់ទី 14 ជួយឲ្យអ្នកប្រើប្រាស់អាចបំពេញការងារ ក៏ដូចជាប្រើកម្មវិធីពាណិជ្ជកម្មបានកាន់តែឆាប់រហ័សជាងមុន។ ប្រភេទ PowerEdge servers របស់ក្រុមហ៊ុន DellEMC ដែលមានបច្ចេកវិទ្យាទំនើបបំផុតគឺប្រភេទ rack និង blade server ដែលមានដូចជា៖  
•  Dell EMC PowerEdge R640
•  Dell EMC PowerEdge R740
•  Dell EMC PowerEdge R740XD
•  Dell EMC PowerEdge R940
•  Dell EMC PowerEdge M640 and FC640
•  Dell EMC PowerEdge C6420 ៕