(ភ្នំពេញ)៖ ប្រមុខការពារជាតិកម្ពុជា សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញ ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន​លើកទី១១ និងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារអាស៊ានបូក លើកទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងក្លាកប៉ាមប៉ានហ្គា សាធារណៈរដ្ឋហ្វីលីពីន។

យោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួង​ការពារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចផ្លូវការដែលតបតាមការអញ្ជើញ របស់រដ្ឋមន្ដ្រីការពារជាតិហ្វីលីពីន សម្ដេចពិជ័យសេនា ក្រៅពីការចូលរួមថ្នាក់រដ្ឋមន្ដ្រីការពារអាស៊ាន នឹងចូលប្រជុំក្រៅផ្លូវការ ថ្នាក់រដ្ឋមន្ដ្រីការពារអាស៊ាន-ជប៉ុន អាស៊ាន-សហរដ្ឋអាមេរិក និងអាស៊ាន-ចិនផងដែរ។

ជាមួយគ្នានេះ ប្រមុខការពារជាតិកម្ពុជា នឹងចុះហត្ថលេខាជាមួយរដ្ឋមន្ដ្រីការពារជាតិឥណ្ឌូនេស៊ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ព្រមទាំងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ដ្រីការពារសឹង្ហបុរី និងឡាវផងដែរ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីជូនព័ត៌មានដែលមានទាំងស្រុងនៅខាងក្រោមនេះ៖