(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល នាថ្មីៗនេះ បានប្រកាសដាក់ឱ្យអនុវត្តការថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់កម្មករ និយោជិតក្រៅប្រព័ន្ធ និងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់ កម្មករនិយោជិតជាស្រ្តី នៅពេលសម្រាលកូន ដែលនឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ។

តាមសេចក្តីប្រកាសដែលចេញដោយ ក្រសួងទាំង៣, កម្មករ និយោជិត ក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងឡាយ នឹងទទួលបានការផ្តល់ប្រាក់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរួមមាន៖ សេវាព្យាបាល និងថែទាំសុខភាពតាមប្រព័ន្ធមូលនិធិ សមធម៌សុខាភិបាលដែលជាយន្តការហិរញ្ញប្បទានគាំពារសុខភាពសម្រាប់ផ្តល់លទ្ធភាពដល់បងប្អូន កម្មករនិយោជិតក្រៅប្រព័ន្ធទៅប្រើប្រាស់សេវា ដោយឥតគិតថ្លៃនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ (មន្ទីរពេទ្យជាតិ, មន្ទីរពេទ្យបង្អែក រាជធានី-ខេត្តក្រុង និងមណ្ឌលសុខភាព) ដែលរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។

ប.ស.ស ជាអ្នកទទួលបន្ទុកគ្រប់គ្រង និងចុះបញ្ជីកម្មករនិយោជិតក្រៅប្រព័ន្ធ និងបើកប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូនសម្រាប់កម្មករនិយោជិត ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ៕

សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរួមដូចខាងក្រោម៖