(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានការងារទាំងអស់ ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ឈប់សម្រាកដោយមានប្រាក់បៀវត្សន៍ ក្នុងឱកាសព្រះរាជពិធី អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

ក្រសួងការងារបានបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់បំផុតដែលសហគ្រាស គ្រឹះស្ថានមិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ ម្ចាស់ ឬនាយកសហគ្រាស ត្រូវសម្របសម្រួលជាមួយកម្មនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងការងារ៖