(ភ្នំពេញ)៖ សម្លៀកបំពាក់ប្រណិតភាពសម្រាប់កុមារ ដែលមានគុណភាពលំដាប់ពិភពលោកម៉ាក Petit Bateau ដែលជាផលិតផលមកពីប្រទេសបារាំង ឥឡូវនេះមានការផ្តល់ជូនបន្ថែមពិសេសដល់អតិថិជនទាំងអស់ចាប់ពីថ្ងៃនេះតទៅ ។

អតិថិជននឹងមានឱកាសទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ ទៅលើមុខទំនិញទាំងអស់របស់ Petit Bateau ក្រោយពេល ជាវផលិតផលណាមួយពី Boss Orange, Brioni, Canali, Christofle, Hugo Boss, L’Occitane, Petit Bateau, Salvatore Ferragamo និង ហាង TWG tea boutique។

លោកអ្នកអាចរកជាវបានផលិតផលទាំងនេះ នៅផ្សារទំនើប វឌ្ឍនៈ កាពីតាល ដែលមានទីតាំងស្ថិតនៅ អគារ ៦៦ ហាង M1 ជាន់ទី១ តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ ។ ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០២៣ ៩៦៣ ០០៣។

គ្រប់ផលិតផលសម្លៀកបំពាក់របស់ Petit Bateau ទាំងអស់ គឺជាប្រភេទសម្លៀកបំពាក់ដែលមានប្រភេទសាច់ក្រណាត់ល្អឯក មានច្រើនម៉ូដ ច្រើនទំហំ បំពេញទៅតាមចំណង់ចំណូលចិត្ត និងសមស្របទៅតាមដំណាក់កាលលូតលាស់របស់កុមារគ្រប់វ័យ។ រាល់សម្លៀកបំពាក់ទាំងអស់ត្រូវបានដេរឡើងដោយមានសរសៃថ្នេរសមស្របតាមខ្នាត និងទំហំ ស័ក្តិសមសម្រាប់ភាពបត់បែននិងចលនារបស់កុមារគ្រប់សកម្មភាព។

សម្លៀកបំពាក់របស់ Petit Bateau បានបញ្ចេញម៉ូដផ្សេងៗជារៀងរាល់ឆ្នាំ និងគ្រប់រដូវកាល សមស្របទៅតាមម៉ូដសម្លៀកបំពាក់ទាន់សម័យរបស់ឪពុកម្តាយកុមារ ក្នុងដំណើរកម្សាន្ត និងការងារប្រចាំថ្ងៃផ្សេងៗ។

សូមបញ្ជាក់ថា ផលិតផលម៉ាក Petit Bateau ដ៏ល្បីមួយនេះបានចាប់កំណើតជាង ១២០ ឆ្នាំមកហើយ ដែលជាផលិតផលសម្លៀកបំពាក់លំដាប់ប្រណិតភាពសម្រាប់កុមារ ទទួលបានការជឿទុកចិត្តទាំងគុណភាព និង ប្រជាប្រិយភាពនៅទូទាំងពិភពលោកជាយូរមកហើយ៕