(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីបូកសរុបលទ្ធផល នៃការអនុវត្តយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រ ឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ និងប្រកាសផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស អភិបាលខេត្តរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕