(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ កញ្ញា ឆេង សូរិយា លោក សៀ សៀកឡេង កញ្ញា សំ ស្រីនីត លោក ជួរ លីមហួត និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការអំពាវនាវរបស់ សម រង្ស៊ី ឱ្យកងកម្លាំងប្រដាប់អាវុធ បង្វែរកាណុងផ្តួលរំលំរបប ហ៊ុន សែន គឺផ្សារភ្ជាប់គ្នានឹងការនិយាយរបស់លោក កឹម សុខា

២៖ សម្តេចតេជោ ហ៊ុន សែន៖ តើអាមេរិកមានគិតពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដែរទេ ពេលទម្លាក់គ្រាប់បែកមកលើកម្ពុជា បណ្តាលឲ្យពលរដ្ឋកូនកើតមកខ្លះក្បាលធំ ខ្លះភ្នែកលៀន ហើយម្តាយឪពុកត្រូវរមាស់ ស្ទើរតែជាមនុស្សកើតឃ្លង់

៣៖ សម្ដេចតេជោ ហ៊ុន សែន ចោទសំណួរសំខាន់៣ ទៅកាន់អ្នករិះគន់ថា ការររំលាយបក្សសង្រ្គោះជាតិ រំលោភឆន្ទៈប្រជាពលរដ្ឋ

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសណាក៏បញ្ជួនពលករទៅធ្វើការនៅក្រៅប្រទេសដែរ កុំបន្ទោសខ្ញុំថាបញ្ជូនមនុស្សឲ្យទៅធ្វើខ្ញុំគេ ព្រោះអ្នកថានោះក៏ធ្វើការឲ្យគេដែរ

៥៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងណាស់ ដើម្បីរំដោះប្រទេសចេញពីភាពក្រីក្រ១០០ភាគរយ

៦៖ សម្តេចតេជោ ហ៊ុន សែន ស្នើទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងអភិបាលរាជធានីភ្នំពេញ ពិនិត្យជួសជុលផ្លូវជាតិលេខ៤ ដែលរងការខូចខាតឲ្យបានឆាប់រហ័ស

៧៖ សពតារាចម្រៀង សាន ស្រីឡៃ ត្រូវបានបូជារួចរាល់ហើយ ក្រោមសម្រែកទ្រហោយំខ្លាំងៗ ដោយក្តីអាណិតអាសូរ និងសង្វេគយ៉ាងពន់ពេក ពីសំណាក់ម្ដាយ កូនប្រុសទាំង២ សាច់ញាតិ និងមិត្តរួមអាជីព

៨៖ ទូរទស្សន៍ហង្សមាស ចំណាយថវិកាសរុបជិត៦ពាន់ដុល្លារ សម្រាប់ពិធីបុណ្យសពតារាចម្រៀង សាន ស្រីឡៃ, លោក មាស រិទ្ធី៖ រឿងអាចារ្យទុកជាមេរៀន កុំឲ្យកើតឡើងទៀតនៅតាមទីវត្តអារាមផ្សេងៗ

៩៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ប្រកាសចាត់វិធានការធ្ងន់ៗ លើមន្ដ្រីនគរបាលកោសល្យវិច្ច័យទាំងឡាយណា ដែលបានថតរូបអាក្រាតសពតារាចម្រៀង សាន ស្រីឡៃ យកទៅចែកចាយតាមគ្រុប និងបណ្ដាញសង្គម Facebook

១០៖ ស្ពានបេតុង និងស្ពានបាឡេឆ្លងកាត់ទន្លេសាប មុខឃ្លាំងសាំងក្រុមហ៊ុនសូគីមិច ទៅតំបន់ជ្រោយចង្វារ នឹងបើកការដ្ឋានសាងសង់ព្រមគ្នា ក្រោមអធិបតី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែតុលា

១១៖ ខុទ្ទកាល័យសម្ដេចក្រឡាហោម ស ខេង ព្រមានចាត់វិធានការ និងដកតំណែងទីប្រឹក្សាទាំងឡាយណាដែលយកតំណែងនេះ ទៅប្រព្រឹត្តអំពើខុសច្បាប់ ឬប៉ះពាល់ថ្នាក់ដឹកនាំ

១២៖ អគ្គស្នងការនគរបាលជាតិ តៀមកម្លាំងនគរបាលជិត៣ម៉ឺននាក់ ដើម្បីការពារ និងរក្សាសន្តិសុខ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ

១៣៖ អគ្គនាយកដ្ឋានពន្ធដារ កោះហៅម្ចាស់ក្រុមហ៊ុន៣ថ្មីទៀត ឲ្យចូលមកដោះស្រាយបំណុលពន្ធដែលជំពាក់រដ្ឋជាបន្ទាន់ បើមិនចូល នឹងប្តឹងទៅតុលាការ!

១៤៖ ប្រធានតុលាការ ព្រះរាជអាជ្ញា អភិបាលស្រុកស្នួល និងសមត្ថកិច្ចខេត្តក្រចេះ ផ្ទុះប្រតិកម្មលើចៅក្រម អេង ចំណាប់ ដែលបានដោះលែងឈ្នួញឈើ ក្រោយបង្ក្រាបយ៉ាងលំបាក, ប្រធានតុលាការ និងព្រះរាជអាជ្ញា គ្រោងប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌

* ព័ត៌មានអន្តរជាតិ (World News)

១៖ CEO ក្រុមហ៊ុន Facebook នឹងជួបជាមួយនាយករដ្ឋមន្ត្រីថៃនៅចុងខែតុលានេះ

២៖ លោក ស៊ី ជិនពីង៖ «បក្សកុម្មុយនិស្តចិន នឹងអភិវឌ្ឍន៍ជាតិឲ្យក្លាយជាកំពូលប្រទេសសង្គមនិយមទំនើប នៅពាក់កណ្តាលសតវត្សរ៍ទី២១»

៣៖ ដូណាល់ ត្រាំ ហៅទូរទស្សន៍ «NBC, CBS, ABC និង CNN» ថាជាក្រុមនិពន្ធរឿងប្រឌិត និងអាក្រក់បំផុត!

៤៖ ស្ងាត់ៗលោកស្រី គ្លីនតុន រិះគន់លោក ត្រាំ ថាមាន «គំនិតខ្លី និងប្រកបដោយគ្រោះថ្នាក់» ដែលចង់បង្កសង្គ្រាមជាមួយកូរ៉េខាងជើង!

៥៖ ស្ថានការណ៍នយោបាយជប៉ុន៖ គណបក្ស LDP របស់លោក ស៊ីនហ្សូ អាបេ នឹងឈ្នះក្នុងការបោះឆ្នោត នាចុងសប្តាហ៍នេះ!

៦៖ លោក ដូណាល់ ត្រាំ «ព្រមានខ្លាំងៗចំពោះព្រឹទ្ធសមាជិកជាន់ខ្ពស់ ចន ម៉ាកខេន» ដែលហ៊ានរិះគន់រូបលោកពីក្រោយខ្នង!

៧៖ មហាយក្សចិន «បើកសមាជបក្សដ៏ធំ ដើម្បីត្រៀមជ្រើសតាំងមេដឹកនាំថ្មី និងលើកទិសដៅបន្តទៅអាណត្តិក្រោយ»

៨៖ប្រធានាធិបតីចិន «ប្តេជ្ញាទប់ស្កាត់ ការព្យាយាមបំបែករដ្ឋរបស់កោះតៃវ៉ាន់» មិនថាក្រោមទម្រង់បែបណាក៏ដោយ! ៕