(ព្រៃវែង)៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះដោះស្រាយបញ្ហាមួយចំនួន និងបញ្ហាដែលនៅសេសសល់ជូនប្រជាពលរដ្ឋ នៅស្រុករមាសហែក ខេត្តស្វាយរៀង តាមរយៈការបើកវេទិកាសាធារណៈ។

ពិធីនេះត្រូវបានធ្វើឡើងនៅសាលាឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងប្រជាពលរដ្ឋប្រមាណ២៣០នាក់។

លោកទេសរដ្ឋមន្រ្តី បានទទួលធ្វើការដោះស្រាយនូវបញ្ហាមួយចំនួន និងបញ្ហាសេសសល់ទុកដោះស្រាយពេលក្រោយ នៅក្នុងខណៈនោះដែរ ប្រធានបានមានមតិផ្តាំផ្ញើដល់អង្គពិធី បន្តធ្វើការផ្សព្វផ្សាយពីបញ្ហាផល ប៉ះពាល់នៃការប្រើ ប្រាស់គ្រឿងញៀន និងបន្តអប់រំដល់កូនចៅដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់បងប្អូន៕