(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី៣ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី អគ្គស្នងការនគរបាលជាតិ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស អភិបាលខេត្តរាជធានី-ខេត្ត ស្នងការនគរបាលរាជធានី-ខេត្ត មេបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ៕