(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៧នេះ កម្ពុជាបាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ បានជាង៤២ម៉ឺនតោន កើនឡើង១៦% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៦ ដែលមានចំនួន ៣៦១,៥០៥ដុល្លារ។

ខាងក្រោមនេះ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ៖

១៖ ចិនទិញអង្ករពីកម្ពុជា ១២៤,៧៦០តោន។
២៖ បារាំងទិញអង្ករពីកម្ពុជា ​​៥៣,៩១០តោន។
៣៖ ប៉ូឡូញ​ទិញអង្ករពីកម្ពុជា ៣៥,៤៧២តោន។
៤៖ ចក្រភពអង់គ្លេសទិញអង្ករពីកម្ពុជា ២៣,៧៨១តោន។
៥៖ ហូឡង់ទិញអង្ករពីកម្ពុជា ២១,២៦៣តោន។
៦៖ ម៉ាឡេស៊ី ទិញអង្ករពីកម្ពុជា ១៩,៥២៧តោន។
៧៖ ប៊ែលហ្សិក ទិញអង្ករពីកម្ពុជា ១៥,៥៥៣តោន។
៨៖ បង់ក្លាដែស ទិញអង្ករពីកម្ពុជា ១៤,០៧០តោន។
៩៖ ហ្គាបុន (Gabon) ទិញអង្ករពីកម្ពុជា ១២,៦៤៨តោន។
១០៖ ឆែក ទិញអង្ករពីកម្ពុជា ១២,៥៧៨តោន៕