(ភ្នំពេញ)៖ ដើម្បីអបអរពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ខាងមុខនេះ មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ Kids City បានសហការជាមួយក្រុមហ៊ុន Coca-Cola បង្កើតកម្មវិធីពិសេសផ្ដល់ជូនកាដូដ៏ច្រើនដល់អតិថិជនទាំងអស់ដែលមកកម្សាន្តនៅ Kids City។

អតិថិជននឹងទទួលបានឆ័ត្រដ៏ស្រស់ស្អាតពី Coca-Cola ១ភ្លាម ដោយគ្រាន់តែចំណាយអស់២០ដុល្លារក្នុង១វិក័យបត្រទៅលើការទិញ សកម្មភាពកម្សាន្តនៅ Kids City។ ការផ្ដល់ជូនដ៏ពិសេសនេះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែ តុលា ឆ្នាំ២០១៧ ឬរហូតដល់អស់ពីស្តុក។

មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ Kids City មានឧបករណ៍កម្សាន្តជាច្រើនដូចជា៖
* ១៖ Playground : កន្លែងកម្សាន្តសម្រាប់កុមារអាយុចន្លោះ៤ឆ្នាំ ដល់១២ឆ្នាំ
* ២៖ Go-Kart ឡានប្រណាំងបត់បែនដណ្ដើមជ័យជំនះ
* ៣៖ Clip ’N Climb កីឡាឡើងជញ្ជាំង (ជញ្ជាំង២៦ប្រភេទ)
* ៤៖ Toddler Town កន្លែងកម្សាន្ដសម្រាប់កុមារតូចៗ អាយុក្រោម៤ឆ្នាំ
* ៥៖ Laser Tag កីឡាបាញ់កាំភ្លើងឡាស៊ែរសម្រាប់មនុស្សគ្រប់វ័យ
* ៦៖ Science Discovery សាលស្រាវជ្រាវវិទ្យាសាស្ត្រ (សប្បាយបែបអប់រំ)
* ៧៖ Science Gallery សាលវិទ្យាសាស្ត្រ (តាំងបង្ហាញឧបករណ៍ជាង១០០ប្រភេទ)
* ៨៖ Bumper Car ឡានបុកគ្នាសប្បាយតាមចង្វាក់ភ្លេង

រួសរ៉ាន់ឡើង! មកទទួលយកការផ្ដល់ជូនដ៏ពិសេសនេះទាំងអស់គ្នា។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត!

សម្រាប់ពត៌មានបន្ថែម សូមទូរស័ព្ទមកលេខ៖ 023 220 088
អាស័យដ្ឋាន៖ 162A (ក្បែរអគារ42ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ
Facebook / Website: Kids City Asia