(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិនៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានថ្លែងបញ្ជាក់ថា ការកើតឡើងនៅគ្រោះមហន្តរាយ មិនមែនកើតឡើងតែនៅកម្ពុជានោះទេ បណ្តាប្រទេសក្នុងតំបន់ ក៏កើតមានដែរ។

ការថ្លែងបែបនេះបានធ្វើឡើង មុនការបំពេញទស្សនកិច្ច នៃជំនួបប្រជុំអាស៊ានទាំង១០ ក្នុងគោលបំណងពិគ្រោះ និងបង្ហាញរបាយការណ៍ នូវគ្រោះមហន្តរាយតាមបណ្តាប្រទេសនីមួយៗ ដើម្បីត្រៀមបង្ការ ក្នុងការកើតឡើងដោយបាតុភូតធម្មជាតិ ដែលមិនអាចដឹងមុនបាន។

មុនការចេញដំណើរទស្សនកិច្ចរបស់គណប្រតិភូកម្ពុជា ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានថ្លែងឲ្យដឹងថា ការចូលរួមប្រជុំនៅប្រទេសឡាវ រយៈពេល២ថ្ងៃនេះ ពីថ្ងៃទី១៨ រហូតថ្ងៃទី២០ ក្នុងនោះដែរ ប្រទេសឡាវ គឺមានម្ចាស់ផ្ទះ ក្នុងការរៀបចំ ប្រជុំអាស៊ានលើគ្រោះមហន្តរាយ នៃប្រទេសទាំង១០។

លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបញ្ជាក់ថា គ្រោះធម្មជាតិបានកើតឡើង ក្នុងប្រទេសកម្ពុជាមិនទាន់ជាបញ្ហា ដ៏ព្រួយបារម្ភខ្លាំងសម្រាប់ប្រជាជនកម្ពុជានៅឡើយទេ ក្នុងនោះដែរដើម្បីជៀសផុត ឬបង្ការគ្រោះមហន្តរាយ គ្រប់បណ្តាប្រទេសទាំង១០ ត្រូវមានការសហប្រត្តិបត្តិការ រឹងមាំជាមួយគ្នា ដ៏ដូចជាប្រទេសជិតខាងជាដើម។

លោកបន្ដថា ឆ្លើយតបទៅនឹង កិច្ចសហប្រត្តិបត្តិការណគោលការណ៍ គ្រោះមហន្តរាយរបស់ប្រទេស នៃអាស៊ានទាំង១០ ដោយផ្អែកតាមគោលការណ៍អាស៊ានមួយ ការឆ្លើយតបមួយ កម្ពុជាក៏បានត្រៀមខ្លួន ក្នុងជួយបញ្ជូនស្បៀងជាមួយបណ្តាប្រទេស នៃអាស៊ានទាំង១០ជួយទៅប្រទេសមីយ៉ាន់ម៉ា៕