(ភ្នំពេញ)៖ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ខាងមុខនេះ ក្រុមហ៊ុន អ័រគីដេវីឡាបានផ្តល់ជូនកម្មវិធី ពិសេសទៀតហើយ សម្រាប់អតិថិជនដែលជាវប្រភេទផ្ទះណាមួយ រឺដីឡូតិ៍ ពីគម្រោងអ័រគីដេវីឡា ដឹបូតានិចស៊ីធី (ខណ្ឌជ្រោយចង្វារ) លោកអ្នកនឹងទទួលបានទូរស័ព្ទប្រភេទ iPhone សេរីថ្មីចុងក្រោយគេបង្អស់ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៧។

ពិតជាងាយស្រួលខ្លាំងណាស់! លោកអ្នកអាចបង់រំលស់ត្រឹម៣០%ដំបូង រហូតដល់២៤ខែ ដោយពុំចាំបាច់មានប្រាក់កក់ និងគ្មានការប្រាក់នោះទេ។ អ្វីសំខាន់ តើលោកអ្នកបានជ្រើសរើសទីតាំងល្អៗរបស់ខ្លួន ហើយរឺនៅ? មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកនឹងទទួលបានរង្វាន់លើកទឹកចិត្ត iPhone8, 8Plus ឬiPhoneX សេរីថ្មីចុងក្រោយបង្អស់ទៀតផង។ ព័ត៌មានបន្ថែមលោកអ្នកអាចទៅកាន់ការិយាល័យលក់ និងទស្សនាផ្ទះគំរូពិត ទីតាំងតាមបណ្តោយផ្លូវជាតិលេខ6A ខណ្ឌជ្រោយចង្វារ (ចំងាយពីស្ពានជ្រោយចង្វារប្រហែល៧គីឡូម៉ែត្រ) ឬសាកសួរព័ត៌មាន នៅការិយាល័យកណ្តាល របស់ក្រុមហ៊ុន អ័រគីដេវីឡា មានអាស័យដ្ឋាន អគារ138 មហាវិថីព្រះនរោត្តម ខាងត្បូងវិមានឯករាជ្យចំងាយ150ម ក្នុងរាជធានីភ្នំពេញ។ ទូរស័ព្ទ៖ 085 999 809

គួរបញ្ជាក់ផងដែរថា សម្រាប់ការជាវផ្ទះប្រភេទវីឡាកូនកាត់សាគូរ៉ា (Sakura) ឬរ័ត្ថិកា (Rotheca) លោកអ្នកនឹងទទួលបាន iPhone8 មួយគ្រឿង។ ហើយសម្រាប់ផ្ទះប្រភេទវីឡាភ្លោះផ្លាមឺរៀ (Plumaria) ឬផ្ទះប្រភេទអាជីវកម្ម (ShopHouse) លោកអ្នកនឹងទទួលបាន iPhone8Plus មួយគ្រឿង។ អ្វីកាន់តែពិសេសជាងនោះទៅទៀត សម្រាប់ការជាវវីឡាទោលរ៉ូសម៉ារី (Rosemary) លោកអ្នកនឹងទទួលបាន iPhoneX មួយគ្រឿង។

#OrkideVilla #TheBotanicCity
Urban of Living in a Botanic Garden…!