(ភ្នំពេញ)៖ អតិថិជនទី៣ពីខេត្តតាកែវ ឈ្នះរង្វាន់ធំម៉ូតូ ZoomerX ស៊េរីឆ្នាំ២០១៨ ពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន! ឈ្នះឈ្នះឈ្នះទៀត ហើយ គឺអតិថិជនមកពីស្រុកត្រាំកក់ ខេត្តតាកែវ បានឈ្នះនូវរង្វាន់ធំម៉ូតូ ZoomerX ស៊េរី២០១៨ ដ៏ថ្មីស្រឡាងពីសប្តាហ៍មហាសំណាងវគ្គ២ របស់ឆ្នោតមហាសំណាង។

បងស្រីលឹម សុផា ជាកសិកររស់នៅស្រុកត្រាំកក់ ខេត្តតាកែវ គឺជាអតិថិជនទី៣ ហើយដែលមានសំណាងឈ្នះនូវរង្វាន់ធំម៉ូតូ Zoomer X នេះ បន្ទាប់ពីគាត់បានចំណាយនូវទឹកប្រាក់ដ៏តិចតួចបំផុតក្នុងការចាក់ផ្សងនូវលេខសំណាងរួចហើយគាត់បានរក្សាទុកនូវសន្លឹកកន្ទុយឆ្នោត បានផ្ទៀតផ្ទាត់ត្រូវនឹងរង្វាន់ធំនេះ។

លោក ប៉ិច ប៉េងជុន ដែលជាតំណាងដេប៉ូលក់របស់ឆ្នោតមហាសំណាងប្រចាំខេត្តតាកែវ បានថ្លែងថា ការត្រូវរង្វាន់ធំនេះមិនមែនជាលើកដំបូងទេស ម្រាប់អតិថិជនរបស់គាត់ដែលបានឈ្នះនូវរង្វាន់ឆ្នោតមហាសំណាងនេះ។ «ការត្រូវនូវរង្វាន់ម៉ូតូនេះគឺជាលើកទី១ហើយរបស់អតិថិជននៅខេត្តរបស់ខ្ញុំ តែអតិថិជនខ្ញុំធ្លាប់ឈ្នះនូវរង្វាន់ធំៗពីឆ្នោតមហាសំណាងនេះជាច្រើនលើកច្រើនសារមកហើយ»។

គួររំលឹកផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង ដែលជាក្រុមហ៊ុនចុះបញ្ជីស្របច្បាប់ក្នុងប្រទេសកម្ពុជា បានធ្វើការបង្កើតនូវកម្មវិធីសប្តាហ៍ មហាសំណាងនេះជូនអតិថិជនរបស់ខ្លួនចាប់តាំងពីពាក់កណ្តាលខែកញ្ញា មកម្ល៉េះដើម្បីជាការរួមចំណាងបង្កើតនូវឱកាសសំណាងនានា ជូនអតិថិជនរបស់ខ្លួន។ ដូច្នេះសូមពុកម៉ែបងប្អូនកុំភ្លេចអញ្ជើញរួសរាន់ជាវឆ្នោតមហាសំណាងចាប់ពីពេលនេះតទៅដើម្បីមានឱកាសឈ្នះនូវរង្វាន់ធំ
ទាំងនេះរហូតដល់ដំណាច់ ឆ្នាំ២០១៧នេះ។

រាល់អតិថិជនដែលមានសំណាងឈ្នះ គឺមានជម្រើសនូវរង្វាន់ធំរបស់ខ្លួនមានដូចជាម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៧ ម៉ូតូ Scoopy ស៊េរីឆ្នាំ២០១8 និងម៉ូតូ ZoomerX ស៊េរីឆ្នាំ២០១8 ដោយគ្រាន់តែចំណាយនូវទឹកប្រាក់តិចតូចប៉ុណ្ណោះក្នុងចាក់ផ្សងសំណាងជាមួយ និងលេខសំណាងរបស់ខ្លួននៅរៀងរាល់សប្តាហ៍ដោយត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសុក្រ វេលាម៉ោង៨៖០០យប់។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខ៖ 070 235 235 / 099 235 235៕