(ភ្នំពេញ)៖ ផលិតកម្ម LD Picture បានប្រារព្ធពិធីបើកសម្ពោធ​ភាពយ​ន្តខ្នាតធំ បែ​ប​កំប្លែង​ថ្មីរឿង​ «ថតកុ​ន» ដែលជា​ស្នាដៃ​និ​ពន្ធ ​និងដឹក​នាំ​សម្តែ​ង​រ​បស់នាយ​គ្រឿន ​កាលពី​​​ពេលថ្មីៗនេះ នៅរោងភា​ពយ​ន្ត PRIME Cinerplex ស្ថិតក្នុ​ងផ្សា​រ​ទំ​នើប សុវ​ណ្ណា ក្រោ​មវ​ត្តមា​ន​ ផលិតករ និងតារា​ប្រុ​សស្រី ​ល្បី​ឈ្មោះ​ជា​ច្រើន​រូប។

ចាង​ហ្វាង​ផលិ​តកម្ម LD Picture លោក លៀក លីដា បាន​ថ្លែងឲ្យដឹងថា​​ រឿង «ថតកុន» ជារឿងកំប្លែងសើ​ច ហើយនិ​យាយ​​ពី​ជីវិ​ត​ផលិ​ត​ករ ក្នុ​ងកា​រថ​តកុន ត្រូវ​ជួប​បញ្ហា​សព្វ​​បែបយ៉ាង ដែ​ល​ប្រទះ​ជាមួយ​ប​រិ​យាកាស​ទាំង​អស់ មាន​ក្នុង​វិ​ស័យសិ​ល្បៈ តាំ​ង​ពី​តួ​សម្តែងមិន​គោរ​ពពេ​លវេ​លា និង​រឿង​ជា​ច្រើន​ទៀត​ ដែលបា​ន​ជួ​បពេ​ល​ថតកុន។ ​រឿង​ «ថត​កុន» នេះ​លោក​ និង​ នាយ​គ្រឿន​ ​ថត​ជា​រឿង​ខ្នាត​ធំ​​នេះ​​ឡើង​ក្នុង​គោល​បំណង​ ក្រើន​រំឭក​ដល់​​តួ​សម្ដែង​មួយ​ចំនួន​​​ តែង​តែ​ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម​​មាន​បញ្ហា​​ឈឺ​ក្បាល​មិន​ចេះ​ចប់​​ ដោយ​សារ​តែ​ការ​មិន​គោរព​ពេល​វេលា​របស់​តួ​សម្ដែង​តែ​ម្ដង​។

ចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា រឿង​នេះ​យើង​​បាន​រំលេច​​សារ​ជា​ច្រើន​ ដើម្បី​រំលឹក​ដល់​តួ​សម្ដែង​​ ទៅ​លើ​អាកប្បកិរិយា​របស់​ពួកគេ​ តួ​ខ្លះ​គាត់​ស៊ី​តម្លៃ​ខ្លួន​ថ្លៃ​ គេ​ណាត់​ថត​ម៉ោង ១ តែ​ម៉ោង​ ៤ ទើប​​​មក​ដល់។ ចំពោះ​ការ​រំលេច​សារ​​ក្នុង​រឿង​នេះ​យើង​មិន​សំដៅ​ ទៅ​លើ​តួ​ណា​ម្នាក់​ទេ ​គឺ​សំដៅ​ទូទៅ​តែ​ប៉ុណ្ណោះ​។​

ដោយឡែកសម្រាប់តារា​កំ​ប្លែង​ នាយ​ គ្រឿន ដែលបានវិវឌ្ឍខ្លួន​មកក្លាយជាផលិតករ បាន​បញ្ជា​ក់ថា​ នេះជា​ស្នាដៃទី​២ របស់​លោកក្នុង​ ផលិត​កម្ម LD Picture បន្ទាប់​ពី​រឿង «ជួប​ស៊យ» ដែលលោកជាអ្នកតែងនិព​ន្ធ​។​ ភាពយ​ន្តរឿង «ថតកុ​ន» លោកបា​នប្រ​ឡូកផ្ទា​ល់ បើមាន​ពាក្យ​ណាខុ​សឆ្គង​ សូម​អ្នក​ទ​ស្សនា​មេ​ត្តាអ​ភ័យទោ​ស ទុ​កជា​មុន។ ជាមួយគ្នានេះ ​ឆ្លងកា​ត់​ការ​ងារថត​កុននេះ​ មិនមែ​នជា​រឿងងា​យ​ស្រួល​នោះទេ​ ពិបាក​ខ្លាំង​ស​ម្រា​ប់ផលិតករ។ ​មួ​យ​រឿ​ងនេះ គឺ​លោក​និ​ពន្ធ​ដោយ​ផ្ទាល់ ហើយ​ដោយ​សារ​តែលោក​យល់​ច្បាស់ ពី​ការច​ង់បា​ន​នៅក្នុ​ង​ផ្ទៃរឿង​ ទើបលោ​ក​ស្នើសុំ​ដឹ​កនាំ​ស​ម្ដែង​។

នាយ​ គ្រឿន ក៏​សំណូ​មពរ​សុំ​ឲ្យខា​ងរដ្ឋា​ភិបាល ពិ​និត្យ​រឿ​ងព​ន្ធភា​ព​យ​ន្តឡើ​ង​វិ​ញ បើអា​ណិត​ផ​លិ​តក​រខ្មែរ គួរ​យក​ចិត្តទុ​ក​ដាក់​ រឿ​ងព​ន្ធ​កុំ​ថ្លៃ​ពេក​ ​ព្រោះ​លោកពិ​ត​ជា​ចង់​ប​ន្តស្នា​ដៃ​កុ​ន​ខ្មែរ ឲ្យកា​ន់តែ​ទៅមុ​ខ មា​នគុ​ណ​ភា​ពជា​ង​​នេះ​ណាស់​៕