(រតនគិរី)៖ លោក​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ នាព្រឹកថ្ងៃទី១៧​ ខែតុលា​ ឆ្នាំ២០១៧​ បាននាំយកអំណោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្ត​ និងថវិកាផ្ទាល់ខ្លួនរបស់លោក ជូនជនចាស់ជរាដែលជានិវត្តន៍ជនប្រមាណ ៥៧០​នាក់​។

ការប្រគល់អំណោយទាំងនេះ បានធ្វើឡើងក្នុងពេលអាជ្ញាធរខេត្តប្រារព្ធពីធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា​ និងទិវាមនុស្សចាស់អន្តរជាតិ​ ០១​ តុលា​ ឆ្នាំ២០១៧។​

លោកអភិបាលខេត្ត បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរអំពីសុខទុក្ខ​ និងតម្រូវការរបស់ជនចាស់ជរា​ ដែលសុទ្ធសឹងជាអតីតអ្នកបានចូលរួមចំណែកក្នុងកាអភិវឌ្ឍប្រទេស ទៅតាមជំនាញ​ និងតាមមធ្យោបាយរៀងៗខ្លួន​៕