(ភ្នំពេញ)៖ កាន់តែពិសេសទៀតហើយ ជាមួយទឹកដោះគោខាប់ និងស្រស់ម៉ាក ធីផត (TEAPOT) អតិថិជនទាំងអស់នឹងឈ្នះរង្វាន់ពី១លានរៀល រហូតដល់២២០លានរៀលភ្លាមៗ ដោយគ្រាន់តែទិញទឹកដោះគោខាប់ ឬទឹកដោះគោស្រស់ ធីផង អ៊ិចស្រ្ដា សសេរឈ្មោះ លេខទូរស័ព្ទ និងអាសយដ្ឋានរបស់លោកអ្នកឲ្យត្រឹមត្រូវ រួចយកទៅដាក់ក្នុងធុងឆ្នោត ធីផត តាមបណ្ដាលខេត្ត ដែលលោកអ្នករស់នៅ រួចរង់ចាំឱកាសចាប់រង្វាន់ និងឈ្នះរង្វាន់មហាសំណាងពីរដង។

រង្វាន់ដែលអតិថិជនទទួលបានរួមមាន រង្វាន់ទី១សម្រាប់អតិថិជនក្នុងតំបន់ នឹងទទួលបានការឈ្នះទឹកប្រាក់ចំនួន១លានរៀល ចំនួន១០រង្វាន់ និងរង្វាន់ធំចំនួន១០លានរៀលចំនួន១រង្វាន់។ រង្វាន់ទី២ សម្រាប់អតិថិជនទូទាំងប្រទេស នឹងទទួល​បានការឈ្នះរង្វាន់ជាទឹកប្រាក់២លានរៀល ចំនួន១០រង្វាន់ និងរង្វាន់១០០លានរៀល ចំនួន១រង្វាន់។

សូមបញ្ជាក់ថា ទឹកដោះគោខាប់ម៉ាក ធីផត គឺជាផលិតផលរបស់ក្រុមហ៊ុន F&N ដែលមានគុណភាពខ្ពស់ និងនំាចូលពីប្រទេសថៃ។ ទឹកដោះគោនេះស័ក្តិសមសម្រាប់ភេសជ្ជៈ និងបង្អែមគ្រប់ប្រភេទ ដូចជា កាហ្វេទឹកដោះគោទឹកកក តែបៃតង តែក្រហម ទឹកក្រឡុកជាដើម។

ចំណែកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រាវិញ អាចចាក់ដាក់ពីលើភេសជ្ជៈគ្រប់ប្រភេទ ដើម្បីធ្វើឲ្យក្លិនកាន់តែឈ្ងុយ រសជាតិរឹតតែឆ្ងាញ់ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ អតិថិជនទាំងអស់អាចចូលរួមចាប់រង្វាន់ ពីធីផតបានភ្លាមៗតែម្ដង៕