(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបុរីសន្តិភាព២ ដែលជាអតីតប្រជាពលរដ្ឋសហគមន៍ដីក្រហម បច្ចុប្បន្នបានកាត់បញ្ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ ដែលទីតាំងនេះស្ថិតក្នុងភូមិត្រាំដោក សង្កាត់ពងទឹក។

ការចុះពិនិត្យផ្ទាល់មើលការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋខាងលើនេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា របស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ រួមមានៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បណ្តាញលូ ការងារសន្តិសុខ សណ្តាប់ធ្នាប់ និងបញ្ហាផ្សេងៗទៀត៕