(ភ្នំពេញ)៖ តើអ្នកចង់រស់នៅក្នុងបរិយាកាស ដែលពោរពេញដោយមនុស្សអ៊ូអរដែររឺទេ? យើងដឹងហើយថាកន្លែងដែលមានមនុស្សរស់នៅកុះករ ប្រាកដជាធ្វើអោយអ្នកមានការរំខាន មានភាពនឿយហត់ មិនបានសំរាកល្អគ្រប់គ្រាន់។

ការរស់នៅខុនដូអាច ជាជម្រើសដ៏ល្អបំផុតរបស់អ្នក ការជ្រើសរើសទិញខុនដូដែលត្រឹមត្រូវ គឺជាការសំរេចចិត្តដ៏សំខាន់បំផុតដែរ ដូចនេះហើយ ខុនដូស្កាយទ្រី ដែលមានកំពស់៣២ជាន់ និងមាន៣អគារគឺ អគារ AអគារB និង អគារC ។ថ្មីៗនេះដែរ ស្កាយទ្រីខុនដូ កំពុងត្រៀមខ្លួនបង្ហាញពីរូបរាងបន្ទប់គំរូគ្រប់ទំហំ ដែលមានបួនប្រភេទដូចជា បន្ទប់ស្ទីតយូ បន្ទប់គេងគ្រែមួយ បន្ទប់គេងគ្រែពីរ និង បន្ទប់គេងគ្រែបី។

បន្ទប់គំរូរបស់ស្កាយទ្រី នឹងបង្ហាញពីភាពស័ក្តសម ទាន់សម័យប្រកបដោយផាសុខភាពដល់អ្នកដែលបានរស់នៅទីនេះ មានបំពាក់នូវសំភារៈសង្ហារិមស្រាប់ ដែលធ្វើឲ្យតិថិជន មិនបាច់កង្វល់ក្នុងការដើររកទិញ គ្រាន់តែលោកអ្នកទិញបន្ទប់ខុនដូនៅស្កាយទ្រី គឺអាចចូលទៅនៅជាមួយវ៉ាលីខោអាវដោយគ្មានការបារម្មណ៍ ដោយមិនចាំបាច់ចំនាយពេលវេលាដើរទិញសំភារៈដោយខ្លួនឯង។

គ្រប់ជ្រុងនៅក្នុងបន្ទប់មានការរចនាដ៏សមសួន ទាំងឥដ្ឋនិងជ្រុងគែមជាមួយ និងភ្លើងលំអដ៏ល្អឥតខ្ចោះ។ បន្ទប់ទទួលភ្ញៀវផ្តល់នូវបរិយាកាសស្និទ្ធស្នាល មិនអផ្សុក បើនិយាយពីបន្ទប់ញុំាអាហារវិញ គឺពិតជាផ្តល់នូវភាពងាយស្រូលពិតមែន ក្នុងការចំអិនម្ហូប និងមិនមានក្លិន ព្រមទាំងសំលេងរំខាន ទៅដល់អ្នកជិតខាងឡើយ។ បើលោកអ្នកបានមកទស្សនា នូវបន្ទប់គំរូរបស់យើង លោកអ្នកពិតជាពេញចិត្តជាមិនខាន។

វិស្វកបានខំប្រឹងធ្វើការយ៉ាងយកចិត្តទុកដាក់ ត្រួតពិនិត្យយ៉ាងសកម្ម បំពាក់សុទ្ធតែសំភារៈល្អៗដែលស្របតាមស្តង់ដាការសាងសង់ និងសំភារៈសង្ហារិម ដែលពោរពេញទៅដោយភាពពេញនិយមល្អ ដែលឲ្យលោកអ្នកមានភាពងាយស្រួល ក្នុងការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ សូមអញ្ជើញមកការិយាល័យរបស់យើង ដើម្បីទទួលបានព័ត៌មានលំអិត អាស័យដ្ឋាននៅផ្ទះលេខ KH1 KH2 សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ  ឬទូរស័ព្ទមកតាមរយៈលេខ៖ ០២៣ / ០៨១ / ០៨៩ ៩០១៦៨៨៕