(ភ្នំពេញ)៖ ហាងបឺហ្គឺដំបូងគេបង្អស់នៅកម្ពុជា ដែលផ្តល់ជូននូវសេវាកម្ម Drive-thru ដែលមិនធ្លាប់មានពីមុននៅរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែតុលានេះ បានប្រារព្ធខួបអបអរសាទរ ខួប១ឆ្នាំរបស់ខ្លួន ដែលមានវត្ដមាននៅកម្ពុជា។

បឺហ្គឺ Carl’s Jr បានឈានជើងចូលទីផ្សារកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅ​ កាច់ជ្រុង ផ្លូវលេខ៥១ និងផ្លូវលេខ៣១០ សង្កាត់បឹងកេងកង១ គឺទទួលបានការគាំទ្រខ្ពស់ហួសពីការរំពឹងទុក ដោយសារតែរសជាតិ ឈ្ងុយឆ្ងាញ់ ច្រើនមុខ ច្រើនរសជាតិ តម្រូវទៅតាមចំណង់ចំណូលចិត្ដអតិថិជន ។

លោក Edward Tan នាយករបស់ Carl’s Jr កម្ពុជាបានឲ្យដឹងថា« Carl’s Jr កម្ពុជា បានកសាងឡើងជាមួយភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ នេះហើយជាចក្ខុវិស័យរបស់យើង ដើម្បីក្លាយខ្លួនជាម៉ាកម្ហូបអាហារដ៏ធំបំផុត នៅក្នុងប្រទេសកម្ពុជា។ យើងបានបង្អាក់ការពង្រីកសាខារបស់យើង ក្នុងរយៈពេល១ឆ្នាំកន្លងមក ដើម្បីបញ្ចាក់ពីគំនិត និងធ្វើការតាមគ្រប់ទិដ្ឋភាពនៃអាជីវកម្មរបស់យើង»

លោក Edward Tan បានបន្តថា «យើងមានសេចក្តីរំភើបរីករាយក្រៃលែង ក្នុងការអបអរគម្រប់ខួបលើកទី១របស់យើង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដែលនេះបញ្ចាក់ឲ្យឃើញ ពីការរីកចម្រើន និងជាចំណុចដ៏សំខាន់មួយសម្រាប់ភោជនីយដ្ឋានរបស់យើង ក្នុងការពង្រីកខ្លួន។ សាខាទី២របស់យើងនឹងលិចរូបរាងនៅទួលគោក នៅចុងឆ្នាំនេះ ហើយសាខាទី២ និងទី៣ទៀត នឹងបើកជាបន្តបន្ទាប់ ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនរបស់យើង ដែលបានគាំទ្រ Carl's Jr យ៉ាងពេញទំហឹងក្នុងរយៈពេលកន្លងមក យើងនឹងបន្តបម្រើអតិថិជនរបស់យើងនៅ អាហារល្អបំផុតនៅ Carl's Jr»

លោកស្រី សូម៉ាជ សូវ៉ារី ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Carl’s Jr កម្ពុជា បានថ្លែងផងដែរថា «ខ្ញុំមានមោទនភាពយ៉ាងខ្លាំង ចំពោះជោគជ័យដែលភោជនីយដ្ឋានរបស់យើង បានឆ្លងកាត់កន្លងមក ហើយខ្ញុំមានការរំភើប ចំពោះអ្វីដែលនឹងកើតឡើងនាពេលអនាគត។ យើងមានទំនុកចិត្តថា Carl’s Jr កម្ពុជានឹងបន្តជាភោជនីយដ្ឋានដែលមានគុណភាព សេវា និងការថែទាំអតិថិជនដ៏ល្អបំផុត នៅក្នុងប្រទេសកម្ពុជា ព្រោះយើងផ្តោតសំខាន់ទៅលើការផ្តល់នូវសេវាកម្មរហ័សទាន់ចិត្ត និងគុណភាពដ៏ល្អឥតខ្ចោះគ្រប់ពេលវេលាដល់អតិថិជនរបស់យើង ។ក្រៅពីនោះ យើងខ្ញុំ សូមឆ្លៀតឱកាសនេះ ដើម្បីអរគុណចំពោះសមាជិកក្រុមរបស់ខ្ញុំ ដែលបានខិតខំធ្វើការយ៉ាងល្អ តាំងពីបើកហាងមកដល់ពេលនេះ»

នៅហាងបឺហ្គឺ Carl’s Jr ជាហាងដែលគេជឿទុកចិត្តក្នុងការផ្តល់ជូននូវបឺហ្គឺ ដែលមានគុណភាព និងមានរសជាតិឆ្ងាញ់ពិតៗក្នុងតម្លៃសមរម្យ ដែលភោជនីយដ្ឋាននេះ មានការផ្តល់ជូនយ៉ាងពិសេស ដូចជា៖ បឺហ្គឺសាច់គោ បឺហ្គឺសាច់មាន់ សាច់មាន់ដ៏ឈ្ងុយឆ្ងាញ់ ការ៉េមមានឱជារស និងសាឡាដស្រស់ៗ និងបឺហ្គឺសាច់គោយ៉ាងពិសេសនោះគឺ Jr បឺហ្គឺ ដែលលោកអ្នក អាចភ្លក់រសជាតិបឺហ្គឺឆ្ងាញ់ពិតៗនៅ Carl’s Jr រសជាតិឆ្ងាញ់ និងស្រស់ជារូបមន្តដែលធ្វើឲ្យម៉ាក Carl’s Jr មានឈ្មោះល្បី និងមានការរីកចំរើនយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន CKE Restaurants Holdings, Inc. (CKE) ជាក្រុមហ៊ុនឯកជន ដែលមានទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង កាពីនធើរៀរ នារដ្ឋកាលីហ្វ័រនីញ៉ា ។ភោជនីយដ្ឋាន Carl’s Jr. LLC ឥឡូវនេះមានហាងលក់ដូរតាមសិទ្ធិផ្តាច់មុខ ឬដំណើរការដោយក្រុមហ៊ុននៅក្នុងរដ្ឋចំនួន៤៤ និងប្រទេសចំនួន៤០ ដែលក្នុងនោះមាននៅប្រទេសកម្ពុជាផងដែរ។ ម៉ាកយីហោររបស់ Carl’s Jr បន្តផ្តល់នូវកំណើនគួរឲ្យកត់សម្គាល់ ដែលរីកចំរើននៅប្រទេសអាមេរិក និងនៅបណ្តាប្រទេសផ្សេងៗ។ សម្រាប់ព័ត៌មានបន្ថែមអំពី Carl’s Jr សូមចូលមើលនៅគេហទំព័រ http://www.carlsjr.com សម្រាប់ព័ត៌មានបន្ថែមអំពី Carl’s Jr កម្ពុជា សូមចូលមកកាន់https://www.facebook.com/CarlsJr.Cambodia/