(ភ្នំពេញ)៖ តារាចម្រៀង សាន ស្រីឡៃ ដែលបច្ចុប្បន្នជាតារាចម្រៀងនៅផលិតកម្ម​រស្មីហង្សមាស ហើយត្រូវបានអតីតប្ដីរបស់នាងបាញ់សម្លាប់ចោល ដោយមិនទាន់ដឹងមូលហេតុ នៅក្បែរស្ថានីយ៍ទូរទស្សន៍អប្សរា ក្នុងខណ្ឌចំការមន នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងរន្ធត់យ៉ាងពន់ពេក ដោយក្នុងហេតុការណ៍នេះអតីតប្ដីរបស់នាង ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

មុនអតីតប្តីបាញ់សម្លាប់ តារាចម្រៀង សាន ស្រីឡៃ បានឡាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម Facebook ជាងកន្លះម៉ោង នៅក្នុងស្ទីតយោរបស់ផលិតកម្ម រស្មីហង្សមាស ផងដែរ។

សូមទស្សនាការឡាយផ្ទាល់របស់ សាន ស្រីឡៃ ខាងក្រោមនេះ៖ ​