(ភ្នំពេញ)៖ លោក សុង លី ស្នងការរងនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់មុននេះថា មានករណីបាញ់សម្លាប់ស្រ្តីម្នាក់ នៅក្បែរទូទស្សន៍អប្សរា ខណ្ឌចំការមន តែមិនទាន់ដឹងមូលហេតុនៅឡើយទេ។ នៅពេលនេះកម្លាំងសមត្ថកិច្ចជាច្រើននាក់​ កំពុងចុះជួយអន្តរាគមន៍៕