(ភ្នំពេញ)៖ ហាងកាហ្វេ «Amazon» សាខាទី៦៨ ថ្មី មានទីតាំងស្ថិតនៅលើទន្លេសាប ខាងត្រើយខាងកើតទន្លេសាប មានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ (មើលឃើញទន្លេសាប និងសម្រស់ដ៏ស្រស់ស្អាតនៃរាជធានីភ្នំពេញ) កែងដងផ្លូវទៅសណ្ឋាគារសុខា បានបើកដំណើរការចាប់ពីថ្ងៃនេះហើយ ដែលជាឱកាសដ៏ល្អ និងមានភាពងាយស្រួលសម្រាប់អតិថិជនគ្រប់វ័យ ដែលកំពុងពេញនិយមចូលចិត្តរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ អនាម័យល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសមានច្រើនរសជាតិសម្រាប់តម្រូវការរបស់អតិថិជនគ្រប់វ័យ ដែលកំពុងមានការគាំទ្រខ្ពស់នូវរសជាតិកាហ្វេធម្មជាតិ។

លោក ហង្ស សុតសំភារ ម្ចាស់ទីតាំងហាងកាហ្វេដ៏កំពុងពេញនិយមនេះបានថ្លែងថា «យើងបានរៀបចំរចនាសំណង់ និងគ្រឿងបំពាក់ តុបតែងលម្អតាមស្តង់ដារនាំចូលពីប្រទេសថៃ ល្អឥតខ្ចោះសក្តិសមសម្រាប់អតិថិជន គ្រប់វ័យ សេវាបម្រើរហ័សទាន់ចិត្តរស់រាយរាក់ទាក់ បុគ្គលិកក្រុមការងារសុទ្ធសឹងតែបានហ្វឹកហាត់ យ៉ាងស្ទាត់ជំនាញក្នុងការងារសេវាកម្មក្នុងហាង កាហ្វេអាម៉ាហ្សូននេះ។ យើងមាន ប្រ៉ូម៉ូសិន ជាច្រើនសម្រាប់ជូនអតិថិជនទីតាំងធំទូលាយ អ៊ិនធើណេតល្បឿនលឿនងាយស្រួលក្នុងការ បំពេញកិច្ចការ ពិសេសសម្រាប់ប្អូនៗ សិស្សនិស្សិត ដៃគូការងារ និងវិនិយោគិនផងដែរ»

លោកបានបន្តថា សម្រាប់ទីតាំងនេះវិញ ផ្លូវថ្នល់មានភាពធំទូលាយ ចំណតរថយន្តម៉ូតូធំទូលាយព្រោះតំបន់ខាងលិចទល់មុខមានទន្លេសាប មានខ្យល់អាកាសបរិសុទ្ធ ទីតាំងមានផាសុខភាព សម្រាប់ភៀវចូលពិសារកាហ្វេប្រកបដោយភាពស្រស់ស្រាយ អមទៅដោយទេសភាព ដ៏ស្រស់ឆើតឆាយនៃរាជធានីភ្នំពេញបេះដូងនៃកម្ពុជា បង្កភាពកក់ក្តៅ ដល់អ្នកធ្វើអាជីវកម្ម សិស្សនិស្សិត និងជាកន្លែងដ៏ពេញនិយមរបស់ភ្ញៀវ គ្រប់វ័យគ្រប់ថ្នាក់។ ជាក់ស្តែងសាខានេះគ្រាន់តែបើកភ្លាម យើងបានទទួលការគាំទ្រខ្ពស់ពីអតិថិជនជាតិ-អន្តរជាតិលើសពីការរំពឹងទុកដោយពួកគាត់ ចូលចិត្តទីតាំង ស្រស់ស្អាតប្រណិត និងរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បំផុត និងសេវកម្មដ៍ល្អ ។

លោក ហង្ស សុតសំភារ បានបញ្ជាក់ថា ដោយសារតែការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថេរភាព កត្តាទាំងនេះហើយនាំឲ្យប្រជាពលរដ្ឋគ្រប់គ្នា មានឱកាសគ្រប់គ្រាន់ការប្រកបអាជីវកម្ម រកស៊ីជំនួញ និងមានលទ្ធភាពបម្រើការងារនៅក្នុងស្ថាប័នរដ្ឋ និងឯកជន។ តួយ៉ាងដូចជារូបខ្ញុំផ្ទាល់ បើគ្មានសុខសន្តិភាពទេមិនប្រាដកថា មានឱកាសបើកហាកាហ្វេ ដូចពេលបច្ចុប្បន្ននេះទេ។

ក្នុងថ្ងៃបើកសម្ភោធន៍ហាងថ្មីដោយមានការចូលរួម និងគាំទ្រពីក្រុមហ៊ុន ភី ធី ធី (PTT)តំណាងដោយលោក Suthon Choothia ជានាយកប្រតិបត្តិក្រុមហ៊ុន ដែលជាដៃគូរវិនិយោគ និងមន្រ្តីរាជការ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកោះករ។ មិនតែប៉ុណ្ណោះចាប់ពីថ្ងៃបើកសម្ភោធឲ្យដំណើរការហាងការហ្វេ អាម៉ាហ្សូនថ្មីនេះ យើងខ្ញុំមានបញ្ចុះ តម្លៃ២០% លើភេសជ្ជៈគ្រប់មុខ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧នេះ។

សូមបញ្ជាក់ថា ដោយសារតែហាងកាហ្វេ Amazon នៅកម្ពុជា​មានភាពល្បីល្បាញ និងមានការគាំទ្រ ពីអតិថិជនក្នុងប្រទេសកម្ពុជា ហើយហាងកហ្វេអាម៉ាហ្សូនមានសាខា​ក្រៅប្រទេស​​ដូចជា កម្ពុជា,ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន ​និងប្រទេសជប៉ុន​ផងដែរ។ សូមគោរព និងអញ្ជើញជួបគ្នានៅហាងកាហ្វេ Amazon ទន្លេសាប សាខាទី៦៨៕