(បាត់ដំបង)៖ ព្រះ​ករុណា ព្រះបាទ​សម្ដេច ​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ងួន រតនៈ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ច័ន្ទ សុផល ដែលត្រូវចូលនិវត្តន៍។

សូមជម្រាបថា មុនការត្រាស់បង្គាប់តែងតាំងនេះ លោក ងួន រតនៈ គឺជាអភិបាលរងខេត្តបាត់ដំបង។

បើតាមការបញ្ជាក់របស់មន្ត្រីសាលាខេត្តបាត់ដំបង ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ របស់លោកអភិបាលខេត្តបាត់ដំបងថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ក្រោយអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕