(ភ្នំពេញ)៖ ដោយមានការណែនាំ ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានបើកវគ្គជំនាញដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកចំនួន១២០នាក់ ក្រោមអធិបតីនាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ។

មុខវិជ្ជាដែលតម្រូវ ឲ្យមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក សិក្សារៀនសូត្ររួមមាន៖

ទី១៖ លំហាត់របៀបកងជួរ និងក្បាច់គុណ។
ទី២៖ វិធីសាស្ត្រចាប់ខ្លួនជនល្មើស និងការប្រើប្រាស់ខ្នោះដៃ (ជនល្មើសបើកករក្នុងស្ថានភាពស្រវឹងកោងកាច ជនល្មើសប្រើហិង្សាតបតជាមួយសមត្ថកិច្ច...)។
ទី៣៖ ច្បាប់ស្តីចរាចរណ៍ផ្លូវគោក និងទី៤៖ ក្រមនីតិវិធីព្រហ្មទណ្ឌ៕