(ភ្នំពេញ)៖ បន្ទាប់ពីបានពិភាក្សា និងពិនិត្យរួចរាល់ នៅទីបំផុតសេចក្តីស្នើវិសោធនកម្មច្បាប់ទាំង៤ ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា សម្រេចដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភាពេញអង្គនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នេះតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា ប្រាប់បណ្តាញព័ត៌មាន Fresh News។

ច្បាប់ទាំងបួន ដែលស្នើធ្វើវិសោធនកម្ម ហើយគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាសម្រេចដាក់ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំសភានាព្រឹកនេះមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕